ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ថា នាង​មានកូន​នឹង​ប្រុស​ផ្សេង​ទម្លាក់​កំហុស​ដាក់ខ្លួន តែ​ស្រី​ថា…

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​៖ បុរស​ជនជាតិភាគតិច​ម្នាក់​រង​ការ​ចោទប្រកាន់​ថា បាន​រួមមេត្រី​ជាមួយ​នារី​ក្នុងភូមិ​ជាមួយ​គ្នា ហើយ​ត្រូវ​មេ​ក​ន្ទ្រា​ន​ផាកពិន័យ​យ៉ាង​ធ្ងន់​.​ក ថែមទាំង​​ក្រុម​គ្រួសារ​ខាង​ស្រី​ចោទ​ថា រួមមេត្រី​ជាមួយ​នាង​ក្រមុំ​មាន​ផ្ទៃពោះ​៦-៧​ខែ​ទៀត ដោយ​ទ្រាំ​មិន​បាន​បុរស​រង​ការ​ចោទ​នោះ​យក​កាំបិត​ក​ន្ទួ​ស​ចាក់​ពោះ​ខ្លួនឯង​១​កាំបិត បណ្តាល​ឱ្យ​របួសធ្ងន់ ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៩​និង​៤០​នាទី​ព្រឹក នៅ​ថ្ងៃ​ទី​១៥…

ខេត្តរតនគិរី​៖ បុរស​ជនជាតិភាគតិច​ម្នាក់​រង​ការ​ចោទប្រកាន់​ថា បាន​រួមមេត្រី​ជាមួយ​នារី​ក្នុងភូមិ​ជាមួយ​គ្នា ហើយ​ត្រូវ​មេ​ក​ន្ទ្រា​ន​ផាកពិន័យ​យ៉ាង​ធ្ងន់​.​ក ថែមទាំង​​ក្រុម​គ្រួសារ​ខាង​ស្រី​ចោទ​ថា រួមមេត្រី​ជាមួយ​នាង​ក្រមុំ​មាន​ផ្ទៃពោះ​៦-៧​ខែ​ទៀត ដោយ​ទ្រាំ​មិន​បាន​បុរស​រង​ការ​ចោទ​នោះ​យក​កាំបិត​ក​ន្ទួ​ស​ចាក់​ពោះ​ខ្លួនឯង​១​កាំបិត បណ្តាល​ឱ្យ​របួសធ្ងន់ ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៩​និង​៤០​នាទី​ព្រឹក នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨​។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ដឹង​ថា បុរស​ខាងលើ​ឈ្មោះ ក្លា​ន ដឺ​យ អាយុ​​២១​ឆ្នាំ ជា​ជនជាតិ​ដើម​ភាគតិច​ច្រា​យ មុខរបរ​កសិករ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កា​ជូត​លើ ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស​។

សមត្ថកិច្ច​បញ្ជាក់​ថា ករណី​ធ្វើ​អត្ដឃាត​ខ្លួនឯង​ដោយ​យក​កាំបិត​ប​ន្ទួ​ស​ចាក់​ពោះ​ខ្លួនឯង បណ្ដាល​ឱ្យ​រង​របួសធ្ងន់ ហើយ​ត្រូវ​អ្នក​ភូមិ​ចាប់​ឃាត់ និង​ដឹក​យក​មក​មណ្ឌល​សុខភាព​ស្រុក​អណ្ដូង​មាស​ដោយ​ខាង​មណ្ឌល​ឃើញ​ថា សភាព​ធ្ងន់ធ្ងរ​ពេក​ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ដើម្បី​សង្គ្រោះ​បន្ទាន់​។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​ឈាន​ដល់​ការ​ធ្វើ​អត្តឃាត​នោះ គឺ​បណ្តាល​មក​ពី​ខឹង​នារី​ដែល​ខ្លួន​ស្រឡាញ់​បំរុង​យក​ធ្វើ​ជា​ប្រពន្ធ​នោះ បែរជា​ទៅ​មានកូន​ជាមួយ​ប្រុស​ផ្សេង ហើយ​ចោទ​ដាក់ខ្លួន​ថា កូន​នៅ​ក្នុង​ផ្ទៃ​៦-៧​ខែ​នោះ​ជា​កូន​របស់​ខ្លួន ហើយ​បងប្អូន​ខាង​ស្រី​បាន​ចាប់​ផាកពិន័យ​លុយ​ចំនួន​១.០០០​ដុល្លារ និង​កូនជ្រូក​ទំហំ​បី​ចាប់ ជា​ហេតុ​ធ្វើ​ឱ្យ​គាត់​តូចចិត្ត​សម្រេច​ធ្វើ​អត្តឃាត​ខ្លួនឯង​តែ​ម្ដង​ទៅ​។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​សារព័ត៌មាន​យើង​បាន​ខ​ល​ទូរស័ព្ទ​ទំនាក់ទំនង​ទៅ​លោក​ចាន់ មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​ញ៉ា​ង កាលពី​ម៉ោង​៩​និង​៣០​ព្រឹក ថ្ងៃ​ទី​១៦ កញ្ញា​នេះ ប៉ុន្តែ​លោក​មិន​បានឱ្យ​ព័ត៌មាន​លំអិត​នោះ​ទេ គ្រាន់​ប្រាប់​ថា រឿង​នេះ​ពិតជា​កើត​មាន​មែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ