ខេត្តរតនគិរី ៖ នគរបាលស្រុកបរកែវ បានព័ទ្ធចាប់ជនសង្ស័យម្នាក់ជាមុខសញ្ញាលួចរបស់របរអ្នកស្រុកយ៉ាងសកម្ម ហើយអ្នកភូមិតែងមកប្តឹងសមត្ថកិច្ចជាញឹកញាប់ ។ ហេតុការណ៍សមត្ថកិច្ចព័ទ្ធចាប់ជនសង្ស័យនេះ ធ្វើឡើងកាលពីថ្ងៃទី១១ កញ្ញា វេលាម៉ោង៥ និង៥០នាទីល្ងាច នៅផ្ទះជនសង្ស័យតែម្ដង ក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ។
មន្ត្រីនគរបាលឲ្យដឹងថា ជនសង្ស័យឈ្មោះនៅ និត ភេទប្រុស អាយុ៣៨ឆ្នាំ ។ ក្រោយពីត្រូវចាប់ខ្លួន ជននេះបានឆ្លើយប្រាប់នគរបាលថា ខ្លួនទៅលួចរបស់របរអ្នកភូមិ កាលពីថ្ងៃទី៣ ខែកញ្ញា វេលាម៉ោង១រំលងអធ្រាត្រ នៅចម្ការរបស់ឈ្មោះ ឈន ឈន់ឡាយ ស្ថិតក្នុងភូមិយឺន ឃុំកក់ ស្រុកបរកែវ យកបានម៉ាស៊ីនកាត់ស្មៅ១គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ១គ្រឿង អាគុយ៥០អំពែរ១ និងមាន់ចំនួន១៥ក្បាល ។
ជាមួយនឹងការចាប់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងមកវិញបានតែម៉ាស៊ីនកាត់ស្មៅ១គត់ ចំណែករបស់របរផ្សេងទៀតត្រូវជនសង្ស័យយកទៅលក់អស់ហើយ ។
ជនសង្ស័យសាភាពទៀតថា ខ្លួនធ្លាប់ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអ្នកភូមិរាប់មិនអស់ទេ ហើយធ្វើសកម្មភាពតែម្នាក់ឯង ៕
ចែករំលែកព័តមាននេះ