សម្រុកចូលក្នុងខារ៉ាអូខេ(V)ទាំងកណ្តាលអធ្រាត្រ…
- សៀមរាប
ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពីវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី១១ កញ្ញា មានការចុះបង្ក្រាបលើករណីប្រើប្រាស់ស្ថិតក្នុងទីតាំងខារ៉ាអូខេ វី (V)…
ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពីវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី១១ កញ្ញា មានការចុះបង្ក្រាបលើករណីប្រើប្រាស់ស្ថិតក្នុងទីតាំងខារ៉ាអូខេ វី (V)…
ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពីវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រឈាន
ចូលថ្ងៃទី១១ កញ្ញា មានការចុះបង្ក្រាបលើករណីប្រើប្រាស់ស្ថិតក្នុងទីតាំងខារ៉ាអូខេ វី (V) (ខារ៉ាអូខេពីរ៉ាមីតចាស់)ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយឃាត់ខ្លួនជនសង្ស័យ ប្រុស-ស្រីចំនួន
១៤នាក់ (ស្រី៥នាក់) ។
សេចក្តីរាយការណ៍បន្តថា បន្ទាប់ពីធ្វើការឃាត់ខ្លួនក្រុមញៀនថ្នាំនៅក្នុងបន្ទប់ខារ៉ាអូខេវី កម្លាំងបានឆែកឆេររកឃើញម្សៅខេ ពណ៌.ស (ketamine) ចំនួន១៦កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យទាំងប្រុសស្រី១៤នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
ចែករំលែកព័តមាននេះ