ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​កណ្តាប់ដៃ​ដែក​លើ​រថយន្ត​ដឹក​លើស​ទម្ងន់​ផ្គើន​អនុសាសន៍​សម្តេច​តេ​ជោ​…!

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ករណី​ខូចខាត​ផ្លូវ​នៅ​ក្រុងព្រះសីហនុ ហើយ​មន្ទីរ​ជំនាញ​កំពុង​រង​ការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ ដូចនេះ​ជា​វិធាន​ការណ៍​ការពារ​ប្រសើរ​ជាង​ព្យាបាល​ដើម្បី​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​រង​ខូចខាត​វិ​ថី​នានា​នៅ​ក្នុង​ក្រុង​ដែល​ផ្តើម​ចេញពី​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ​លើស​ទម្ងន់ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ករណី​ខូចខាត​ផ្លូវ​នៅ​ក្រុងព្រះសីហនុ ហើយ​មន្ទីរ​ជំនាញ​កំពុង​រង​ការ​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ ដូចនេះ​ជា​វិធាន​ការណ៍​ការពារ​ប្រសើរ​ជាង​ព្យាបាល​ដើម្បី​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​រង​ខូចខាត​វិ​ថី​នានា​នៅ​ក្នុង​ក្រុង​ដែល​ផ្តើម​ចេញពី​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ​លើស​ទម្ងន់ ។

កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨ កន្លង​មក​ថ្មី​ៗ​នេះ​លោក សេង សុ​វ​ណ្ណា​រុណ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​អូរ​ចំណារ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​ចូលរួម​សហ​ការណ៍​ពី​មន្ទីរ​សារ​ធា​រណៈការ និង​ដឹក​ជញ្ជូន​ខេត្ត​បាន​ដាក់​កម្លាំង​ជំនាញ​ផ្នែក​ត្រួតពិនិត្យ​រថយន្ត​ធុន​ធំ​ដែល​ដឹក​សម្ភារ​សំណង់ និង​ខ្សែ​រថយន្ត​ដឹក​ខ្សាច់​លើស​ទម្ងន់​ដែល​កំពុង​ចរាចរ​បង្ក​ឲ្យ​ខូចខាត​ធ្ងន់ធ្ង​រវិ​ថី​នានា​នៅ​ក្នុង​ក្រុងព្រះសីហនុ នា​ពេល​បច្ចុប្បន្ន​នេះ ។

លោក នុ​ត លី អនុប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត​ទទួល​បន្ទុក​សុវត្ថិភាព​ចរាចរ​ផ្លូវគោក​បាន​ឲ្យ​ដឹង​ថា ជា​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​បទល្មើស​រថយន្ត​ដឹក​លើស​ទម្ងន់​កំណត់​របស់​ក្រសួង​សាធារណៈការ​តាម​ពេលវេលា​ខាងលើ​ស្ថានីយ៍ និង​មន្ទីរ​សាធារណៈការ​បាន​ឃាត់​រថយន្ត​បាន​ចំនួន​៤​គ្រឿង ។

លោក​អនុប្រធាន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ឃាត់​រថយន្ត​ខាងលើ​ប្រធាន​ស្ថានីយ៍​ជញ្ជីង​បាន​សម្រេច​ធ្វើការ​ផាកពិន័យ​ទៅ​តាម​បទល្មើស ។ លោក​អនុប្រធាន​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា «​គ្រាន់តែ​ចង់​អនុវត្តន៍​ច្បាប់ អី​ក៏​ប៉ះពាល់​ម្ល៉េះ អាង​ខ្សែ​ធំ ស្មាន​តែ​ខ្ញុំ​ខ្លាច បើ​ជ្រុល​ម្ចាស់​ដេប៉ូ​ខ្សាច់ និង​ម្ចាស់​រថយន្ត​អាង​ខ្សែ អាង​ឋានៈ ជា​ឧកញ៉ា​បាន​តើ​…! ដោយហេតុ​ថា សម្តេច​បាន​ដាក់​បទបញ្ជា​ហើយពី​ករណី​រថយន្ត​ដឹក​លើស​ចំណុះ​រាប់​តោន​ចូល​ក្រុង បង្ក​អោយ​ផ្លូវ​ទទួល​រង​នូវ​ការ​ខូចខាត​យ៉ាងដំណំ នៅ​ក្នុង​ក្រុងព្រះសីហនុ ដែល​សុទ្ធ​សឹង​ជា​ខ្សែ​រថយន្ត​ដែល​មាន​ម្ចាស់​មាន​ងារ​ជា​ឧកញ៉ា ឬ​ឈ្មួញ​មានទ្រព្យ​ជាដើម​» ។

ក្រុម​ប្រជាពលរដ្ឋ​សូម​ស្នើ​ថ្នាក់ដឹកនាំ​ខេត្ត​ក្រុងព្រះសីហនុ រួម​នឹង​សមត្ថកិច្ច​ពាក់ព័ន្ធ សូម​ពង្រឹង​សមត្ថកិច្ច​របស់​ខ្លួន​ឡើង​វិញ ហើយ​សូមកុំ​ភ្លេច​នូវ​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ដែល​បាន​ថ្លែង​ព្រមាន​ធ្ងន់​ៗ និង​បាន​កំណត់​កាលបរិច្ឆេទ​ថា «​ចាប់ពី​ម៉ោង​០០​យប់​នេះ​តទៅ​នឹង​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ត​ទ្រុង​ដឹក​លើស​ទម្ងន់​ខុស​បច្ចេកទេស បើកបរ​លើ​ដងផ្លូវ​តទៅ​ទៀត​ឡើយ ព្រោះ​រថយន្ត​ទាំងនេះ​បាន​បង្ក​ឲ្យ​រង​ការ​ខូចខាត​ផ្លូវ​» ។

ជាមួយ​គ្នា​នេះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​ព្រមាន​ដក​តំណែង​អភិបាល​រាជធានី​ខេត្ត​ណា ដែល​អនុវត្តន៍​ការងារ​នេះ​មិន​បាន​ចេញពី​តំណែង​ផង​ដែរ បើសិនជា​ករណី​រថយន្ត​ត​ទ្រុង​ដឹក​លើស​ទម្ងន់​ខុស​បច្ចេកទេស​នៅ​តែ​មាន​វត្តមាន​លើ​ដងផ្លូវ ក្នុងភូមិ​សាស្ត្រ​ខេត្ត​របស់​ខ្លួន​ទៀត ។

ការ​ព្រមាន​ខ្លាំង​ៗ​បែប​នេះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ថ្មី​មួយទៀត​ត​ភ្ជាប់​ទឹកដី​នៃ​ខេត្តកំពង់ចាម​ទៅ​កាន់​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ នា​ពេល​កន្លង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ