ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​២៩​ម៉ឺន​ដុល្លារឯណោះ… ​មិនតិចទេ​លោកព្រះ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ យ៉ាងហោច​ណាស់ ​តូប​លក់ដូរ​ជាង​១០០​ក្នុង​ចំណោម​៧០០​តូប ត្រូវ​បាន​ព្រះ​អគ្គិ​លេប​ត្របាក់​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ ឈានចូល​ថ្ងៃ​ទី​៥ ​កញ្ញា នៅ​ផ្សារ​ព្រៃ​ល្វា ​ស្ថិត​ក្នុងភូមិ​ព្រៃ​ល្វា​កើត…

ខេត្តតាកែវ ៖ យ៉ាងហោច​ណាស់ ​តូប​លក់ដូរ​ជាង​១០០​ក្នុង​ចំណោម​៧០០​តូប ត្រូវ​បាន​ព្រះ​អគ្គិ​លេប​ត្របាក់​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ ឈានចូល​ថ្ងៃ​ទី​៥ ​កញ្ញា នៅ​ផ្សារ​ព្រៃ​ល្វា ​ស្ថិត​ក្នុងភូមិ​ព្រៃ​ល្វា​កើត ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ។

លោក ជុំ ឈឿ​ន អធិការ​នគរបាល​ស្រុក​ព្រៃកប្បាសបានឱ្យ​ដឹង​ថា តូប​លក់ដូរ​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន តូប​លក់​គ្រឿងទេស ​និង​សម្ភារចម្រុះ ។ រីឯ​ទីតាំង​ដែល​ឆេះ​ដំ​បូង​​គេ ខូចខាត​ប្រហែល​៩០% ចំពោះ​សម្ភារ​ខូចខាត​មាន​ចំនួន​១២០​តូប ។ មូលហេតុ​នាំ​ឱ្យ​មាន​ភ្លើងឆេះ​ផ្សារ​នេះ ​លោក​អធិការ​អះអាង​ថា គឺ​មក​ពី
ទុ​ស្សេ​ចរន្តអគ្គិសនី​ចេញពី​តូប​របស់​ឈ្មោះ សួយ និង​ឈ្មោះ ជា ។

លោក​និយាយ​ថា មុន​ពេល​មាន​អណ្តាតភ្លើង​ឆាបឆេះ គេ​បានឮ​សូរ​សំឡេង​ផ្ទុះ ហើយ​ក៏​មាន​អណ្តាតភ្លើង​ឆេះ​រាលដាល​​ឡើង ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ករណី​មាន​ភ្លើង​ឆេះ​តូប​ក្នុង​ផ្សារ លោក​ក៏​បាន​រាយការណ៍​ភ្លាម​ ជូន​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត រួច​លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ខេត្ត​-​ស្រុក សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​អន្តរាគមន៍​ជួយ​ពន្លត់​អគ្គិភ័យ​ខាងលើ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​១៥​រថយន្ត ទើប​ពន្លត់​បានជា​ស្ថាពរ ។

លោក​អធិការ​បន្ត​ទៀត​ថា ចំនួន​តូប​ទាំងអស់​ក្នុង​ផ្សារ​មាន​១២០​តូប តែ​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​មាន​តែ​៣៩​​នាក់​ប៉ុណ្ណោះ ដោយសារ​តូបមួយ​ចំនួន​ធំ ​ត្រូវ​អាជីវករ​ទិញ​សម្រាប់​ស្តុក​ទុក​អីវ៉ាន់​របស់​ពួក​គាត់ ។ បើ​គិត​ពី​ចំនួន​ខូចខាត​ គិត​ជា​ទឹកប្រាក់​គឺ​អស់​ប្រមាណ​ជាង​២៩​ម៉ឺន​ដុល្លារ ។

អគ្គិភ័យ​ផ្សារ​ព្រៃ​ល្វា​នេះ គឺ​ក្រោយ​២​ថ្ងៃ​ប៉ុណ្ណោះ ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប្រគល់​រថយន្ត​ពន្លត់​អគ្គិភ័យ ដល់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ ដល់​អធិការដ្ឋាន​នគរបាល​ស្រុក​-​ក្រុង​ចំនួន​១០​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែកញ្ញា នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយ​មានការ​ចូលរួម​ពី​ស្នងការ​រង នាយ​-​នាយ​រង​ការិយាល័យ​ជំនាញ លោក​អធិការ​-​អធិការរង​ទទួល​ការងារ​បង្ការ​ពន្លត់​អគ្គិភ័យ និង​មន្ត្រី​ទទួល​ការងារ​អគ្គិភ័យ​សរុប​ចំនួន​១៤៥​នាក់ ។

លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ សុផល ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​ការងារ​អាវុធ​គ្រឿងផ្ទុះ និង​អគ្គិភ័យ បាន​អាន​របាយការណ៍​សង្ខេប​ពាក់ព័ន្ធ​នឹង​ការងារ​បង្ការ​ពន្លត់​អគ្គិភ័យ​ឱ្យ​ដឹង​ថា រយៈពេល​៨​ខែ​ដើមឆ្នាំ​២០១៨​នេះ នៅ​ទូ​ទាំង​ខេត្តតាកែវ មាន​គ្រោះថ្នាក់​អគ្គិភ័យ​កើតឡើង​សរុប​១៧​លើក បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៧ ដែល​កើត​មាន​តែ​១៣​លើក​ក្នុង​រយៈពេល​ដូច​គ្នា​នេះ​ ។

អត្ថបទសរសេរ ដោយ