ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​រត់​ជាន់​ជើង​គ្នា​ពេញ​ផ្លូវ​ដោយសារ​តែ​រថយន្ត​១​គ្រឿង​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បាន​ឆេះ​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​សន្តិសុខ​ណា​ហ្គា​ល​វើ​រ​ទី​១​ទាញ​បំពង់​ពន្លត់អគ្គីភ័យ និង​ទុយោ​ទឹក​មក​ជួយ​បាញ់​ពន្លត់​បាន​ភ្លាម​ៗ​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពលរ​ដ្ធ​ឈប់​ចោមរោម​មើល​ពេញ​ដងផ្លូវ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​មុខ​មជ្ឈមណ្ឌល​កម្សាន្ត​ណា​ហ្គា​វើ​ល​ទី​១…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​បាន​ឆេះ​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​សន្តិសុខ​ណា​ហ្គា​ល​វើ​រ​ទី​១​ទាញ​បំពង់​ពន្លត់អគ្គីភ័យ និង​ទុយោ​ទឹក​មក​ជួយ​បាញ់​ពន្លត់​បាន​ភ្លាម​ៗ​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពលរ​ដ្ធ​ឈប់​ចោមរោម​មើល​ពេញ​ដងផ្លូវ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​មុខ​មជ្ឈមណ្ឌល​កម្សាន្ត​ណា​ហ្គា​វើ​ល​ទី​១ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភព​ពី​សន្តិសុខ​ម្នាក់​បាន​បង្ហើប​ប្រាប់​អោយ​ដឹង​ថា គាត់​ក៏​មិនដឹង​ច្បាស់​ពី​មូលហេតុ​អំពី​ការ​ឆេះ​រថយន្ត​នោះ​ទេ រថយន្ត​ដែល​ឆាបឆេះ​ម៉ាក Rangrover ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២Y-៥១៦១ ម្ចាស់​រថយន្ត​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ​គ្រាន់តែ​ដឹង​ថា ជា​ជនជាតិ​ខ្មែរ និង​ជា​អ្នកមាន​អំណាច​បុណ្យស័ក្តិ​ម្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ក៏​ជា​ភ្ញៀវ​វី​អាយ​ភី ប្រចាំ​នៅ​ទីនោះ​ផង​ដែរ ។

មុន​មានការ​ភ្ញាក់ផ្អើល​គឺ​រថយន្ត​នោះ​បាន​បើក​មក​ឈប់​នៅ​មុខ​ណា​ហ្គា​វើ​រ ហើយ​ម្ចាស់​រថយន្ត​បាន​ដើរ​ចូល​ទៅ​ខាងក្នុង​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​មាន​ផ្សែងហុយ​ចេញពី​ក្នុង​ក្បាល​រថយន្ត​មក​ឃើញ​ដូច្នោះ​ពួក​គាត់​ជា​ក្រុម​សន្តិសុខ​បាន​ទាញ​យក​បំពង់​ពន្លត់អគ្គីភ័យ​ចេញ​មក​ជួយ​បាញ់​ពន្លត់​អស់​២០​បំពង់​ហើយ​ភ្លើង​នៅ​តែ​មិន​រលត់​ក៏​ត្រូវ​ខាង​ក្រុម​បុគ្គលិក​ពន្លត់អគ្គីភ័យ​ប្រចាំ​នៅ​ទីនោះ​ផ្ទាល់​ទាញ​ទុយោ​ទឹក​ចេញពី​ខាងក្នុង​មក​ជួយ​បាញ់​បន្ថែម​ទើប​ភ្លើង​បាន​រលត់​ទៅ​វិញ​ភ្លាម​ៗ​ទាន់​ពេលវេលា និង​បណ្តាល​អោយ​រថយន្ត​ខូចខាត​តែ​តួ​ម៉ាស៊ីន​តែ​ប៉ុណ្ណោះ ។ ក្នុង​ហេតុការណ៍​នោះ​ម្ចាស់​រថយន្ត​ផ្ទាល់​ក៏​មិន​បាន​ចេញពី​ខាងក្នុង​មក​មើល​រថយន្ត​ខ្លួន​ទេ ហើយ​មូលហេតុ​ដែល​បង្ក​អោយ​ឆេះ​គ្មាន​ប្រភព​ណា​ដឹង​ច្បាស់​ថា​មក​ពី​មូលហេតុ​អ្វី​ទេ ។

ក្រោយ​កើតហេតុ​រថយន្ត​ដែល​ឆាបឆេះ​នេះ​ត្រូវ​បាន​ក្រុម​សន្តិសុខ​ជួយ​ពន្លត់​បាន​ទាន់​ពេលវេលា ហើយ​ក៏​មាន​តំណាង​ម្ចាស់​រថយន្ត​ចេញ​មុខ​មក​ដោះស្រាយ ដោយ​បាន​ទាក់ទង​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ