ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​បាន​ត្រឹមតែ​អង្គុយ​ទ្រហោយំ​ឱប​សព​ប្រពន្ធ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ដែល​ស្ត្រី​ជា​ជនអនាថា​ម្នាក់​បាន​ដេក​ស្លាប់​នៅ​ក្បែរ​របង​វត្ត​ស្ទឹង​មាន​ជ័យ ដោយ​បុរស​ជា​ប្តី​បាន​ត្រឹម​អង្គុយ​ទ្រហោយំ​ឱប​សព​ប្រពន្ធ​ដ​ង្ហើ​យ​ហៅ​ឲ្យ​គេឯង​ជួយ ព្រោះ​គ្មាន​លុយ​ធ្វើ​បុណ្យសព​ប្រពន្ធ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​របង​វត្ត​ចង្ក្រាន​តា​ព្រហ្ម…

រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ដែល​ស្ត្រី​ជា​ជនអនាថា​ម្នាក់​បាន​ដេក​ស្លាប់​នៅ​ក្បែរ​របង​វត្ត​ស្ទឹង​មាន​ជ័យ ដោយ​បុរស​ជា​ប្តី​បាន​ត្រឹម​អង្គុយ​ទ្រហោយំ​ឱប​សព​ប្រពន្ធ​ដ​ង្ហើ​យ​ហៅ​ឲ្យ​គេឯង​ជួយ ព្រោះ​គ្មាន​លុយ​ធ្វើ​បុណ្យសព​ប្រពន្ធ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​របង​វត្ត​ចង្ក្រាន​តា​ព្រហ្ម ហៅ​វត្ត​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុងភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ ។

សព​ស្ត្រី​ខាងលើ​មានឈ្មោះ ហួ​ន ស្រី​សុខ អាយុ​៣៤​ឆ្នាំ ។ ដោយឡែក​បុរស​ជា​ប្តី​មានឈ្មោះ ពាន់ រិ​ទ្ធី អាយុ​៤៤​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ។ ពួក​គេ​ទាំង​២​នាក់​ជា​ជនអនាថា​ដែល​ដេក​តាម​ចិ​ញ្ចើ​ញ​ផ្លូវ​ដូច​គ្នា ។


ប្រភព​ព័ត៌មាន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹង​ថា ស្ត្រី​អានា​ថា​ខាងលើ​ជា​មនុស្ស​មាន​ជំងឺ​ប្រចាំ​កាយ​ច្រើន និង​មាន​សតិ​មិន​ប្រក្រតី ។ នាង​ក៏​មាន​បងប្អូន​សាច់ញាតិ​រស់នៅ​ម្តុំ​វត្ត​ស្ទឹង​មាន​ជ័យ​ផង​ដែរ គ្រាន់តែ​សាច់ញាតិ​គេ​កាត់កាល​ចោល​អស់ ។ ប្រភព​បន្ត​ថា នាង​និង​បុរស​ជា​ប្តី​ទើបតែ​យក​គ្នា​ជា​ប្តី​ប្រពន្ធ​បាន​១​ខែ​ប៉ុណ្ណោះ ដោយ​ពុំ​មាន​រៀប​ការ​ត្រឹមត្រូវ​តាម​ប្រពៃណី​ឡើយ​។

ដោយសារ​តែ​មាន​ជំងឺ​ប្រចាំ​កាយ​ច្រើន​រហូត​ធ្វើ​ឲ្យ​នាង​មាន​សភាព​ស្គមស្គាំង​ខ្លាំង​នៅ​វេលា​កើតហេតុ​ខាងលើ​នាង​ក៏​ដេក​ស្លាប់​នៅ​ក្បែរ​របង​វត្ត​ស្ទឹង​មាន​ជ័យ​តែ​ម្តង ។

តាម​មន្ត្រី​សមត្ថកិច្ច​ជំនាញ​បញ្ជាក់​ថា សព​ស្ត្រី​អានា​ថា​ខាងលើ គឺ​ស្លាប់​ដោយសារ​ខ្យល់គរ និង​គាំ​បេះដូង ។
សូម​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នៃ​ការ​ស្លាប់​ខាងលើ​រួច​មក កម្លាំង​អាជ្ញាធរ​មូលដ្ឋាន សហការ​ជាមួយ​គ​របាល​ប៉ុស្តិ៍​បាន​ចុះ​អន្តរាគមន៍ និង​ជួយ​លើកសព​ស្ត្រី​រង​គ្រោះ​ចូល​ទៅ​ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​តម្កល់​ទុក​សិន និង​បាន​ខិតខំ​ខ្នះខ្នែង​រក​សប្បុរសជន​ជិតខាង​ឲ្យ​ជួយ​ជា​ថវិកា​សម្រាប់​ធ្វើ​បុណ្យសព​ផង​ដែរ ។

ក្រោយ​ការ​កៀរគរ​បច្ច័យ​ពី​សំណាក់​អាជ្ញាធរ​រួច​មក​មាន​សម្បុរ​សជន​បាន​ជួយ​ឧបត្ថម្ភ​ជាម​ឈូស និង​ថវិកា​មួយ​ចំនួន​ធំ​ជា​បន្តបន្ទាប់ សម្រាប់​ធ្វើបុណ្យ​បូជា​តាម​ប្រពៃណី​ផង​ដែរ ។ ក្រោយ​មាន​ថវិកា​សម្រាប់​ធ្វើបុណ្យ​ហើយ​នោះ​សព​ត្រូវ​ដឹក​តាម​រថយន្ត​យក​ទៅ​បូជា​នៅ​វត្ត​សំបួរ​សមាស​នៅ​ល្ងាច​ថ្ងៃខែ​ឆ្នាំ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ