អ្នកមានធម៌៣ប្រការនាំជីវិតទៅរកជោគជ័យ
ធម៌៣យ៉ាងគឺ សតិ សេចក្តីនឹកឃើញ, ការរឭកបាន, ការរឭកឃើមិនភ្លេច, ការចាំបាន, ការប្រុងប្រយ័ត្នមិនភ្លេច, ដំណើរស្វាងរុងរឿងជីវិត ឯសម្បជញ្ញៈ មានស្មារតីដឹងខ្លួនជានិច្ច…
ធម៌៣យ៉ាងគឺ សតិ សេចក្តីនឹកឃើញ, ការរឭកបាន, ការរឭកឃើមិនភ្លេច, ការចាំបាន, ការប្រុងប្រយ័ត្នមិនភ្លេច, ដំណើរស្វាងរុងរឿងជីវិត ឯសម្បជញ្ញៈ មានស្មារតីដឹងខ្លួនជានិច្ច…
ធម៌៣យ៉ាងគឺ សតិ សេចក្តីនឹកឃើញ, ការរឭកបាន, ការរឭកឃើមិនភ្លេច, ការចាំបាន, ការប្រុងប្រយ័ត្នមិនភ្លេច, ដំណើរស្វាងរុងរឿងជីវិត ឯសម្បជញ្ញៈ មានស្មារតីដឹងខ្លួនជានិច្ច មានសតិសម្បញ្ញៈចាំជាប់ និងវិរិយៈ មានសេចក្តីព្យាយាមជាប្រចាំ។ បើបុគ្គលយកធម៌៣យ៉ាងនេះមកឃុំគ្រងដំណើរជីវិត នឹងនាំទៅរកសេចក្តីចម្រើន អនាគតមានសុភមង្គលដ៏ភ្លឺថ្លា ។
កាលបើគ្រប់គ្នាមានមនសិការក្នុងនាទីដែលខ្លួនទទួលរ៉ាប់រង ត្រូវមានស្មារតីព្យាយាម ចាប់យកពេលវេលាមកធ្វើការដោយយកចិត្តទុកដាក់ មានសតិសម្បជញ្ញៈប្រុងប្រៀបជានិច្ច និងចម្រើនរកចំណុចល្អៗជារឿយៗក្នុងការងារ លទ្ធផលចេញមកនឹងជោគជ័យចំទិសដៅមិនលម្អៀង ។
បើតាមពុទ្ធដីកាបញ្ជាក់ថា បុគ្គលមានធម៌បីយ៉ាងនេះនៅក្នុងខ្លួនដរាបណា សេចក្តីចម្រើនក៏នឹងមានដរាបនោះ។ នេះជាធម៌ឯកដែលនាំឱ្យសម្រេចប្រយោជន៍ទាំងពីរយ៉ាងគឺ ប្រយោជន៍បច្ចុប្បន្ន និងប្រយោជន៍អនាគត ។
ចែករំលែកព័តមាននេះ