ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​​​ស្រោច​ទឹក​រួច លោកមា​ជ សុ​វ​ណ្ណា​រ៉ា ថែ្លងប្រាប់អ្នកកាសែត​ថា…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​បាន​ចេញពី​ពន្ធនាគារ​ កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ សីហា ក្រុម សកម្មជន ​និង​អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​រសៀល​ថ្ងៃ​ដ​ដែល​​នោះ បាន​នាំ​គ្នា​ទៅ​ស្រោច​ទឹក​នៅ​វត្ត​ចាស់…

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​បាន​ចេញពី​ពន្ធនាគារ​ កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ សីហា ក្រុម សកម្មជន ​និង​អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​រសៀល​ថ្ងៃ​ដ​ដែល​​នោះ បាន​នាំ​គ្នា​ទៅ​ស្រោច​ទឹក​នៅ​វត្ត​ចាស់ ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វា ។

លោក មា​ជ សុ​វ​ណ្ណា​រ៉ា បាន​ថ្លែង​នៅ​ចំពោះមុខ​អ្នកកាសែត​ ក្រោយ​ពេល​ស្រោច​ទឹក​នៅ​វត្ត​ចាស់​នេះ​ថា ការ​ដែល​ពួក​លោក​​បាន​ស្នើ​សុំ​ទៅ​ព្រះមហាក្សត្រ​ តាម​រយៈ​ការ​អន្តរាគមន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី ដោយសារ​តែ​ពួក​លោក​ទៅ​ចូលរួម​បាតុកម្ម​កាលពី​ឆ្នាំ​២០១៤ ដើម្បី​បញ្ចេញមតិ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញដែល​បាន​ចែង​ថា ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ ។

លោក​ថា ពេល​នោះ​ ស្ថានការណ៍​មាន​ភាព​អាប់អួ​ក្នុង​ផ្នែក​នយោបាយ ។ លោក មា​ជ សុ​វ​ណ្ណា​រ៉ា ក៏​បាន​បន្លុយ​​ពី​គម្រោងស្នើ​សុំ​ជួប​សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​ក្រឡាហោម ស ខេ​ង និង​សុំ​ចូល​គាល់​ព្រះករុណា​ព្រះមហាក្សត្រ​ផង​ដែរ តែ​លោក​មិន​បាន​ប្រាប់​ពី​កាលបរិច្ឆេទ​ជាក់លាក់​នោះ​ទេ ៕