ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រាល​ខ្សាច់​ប្រវែង​២៥០០​ម៉ែត្រ​នៅ​ក្រុង​ស្វាយ​រៀង

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨ នេះ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​១​ប្រវែង​២៥០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ថ្មី…

ខេត្តស្វាយរៀង ៖ លោក ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៨ នេះ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​១​ប្រវែង​២៥០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ដែល​បាន​ចំណាយ​ថវិកា​ក្នុង​ការ​ស្ថាបនា​អស់​ទឹកប្រាក់​ចំនួន​៩០​លាន​រៀល ។

ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោកនាយក​រដ្ឋបាល​សាលាខេត្ត​ស្ដីទី​លោក​មេបញ្ជាការ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​លោក​ប្រធាន​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត​លោក​ប្រធាន ក្រុមប្រឹក្សា និង​លោក អភិបាល អភិបាលរង​ក្រុង​ស្វាយ​រៀង​លោក​លោកស្រី​ក្រុមប្រឹក្សា​សង្កាត់​មេ​ភូមិ​ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​សរុប​ចំនួន​១០០​នាក់ ។

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​លោក អភិបាលខេត្ត​បាន​លើក​ឡើង​ថា ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​មួយ​ខ្សែ​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​ដែល​នឹង​លេច​ជា​រូបរាង​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​ប្អូន ប្រជាពលរដ្ឋ​ដែល​បាន​ស្នើ​សុំនា​ពេល​កន្លង​មក​តាម​រយៈ​វេទិការ​សាធារណៈ​ហើយ​លោក​ក៏​សូម​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​លោក​ឧត្ដមសេនីយ៍ត្រី សែ វុ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដោយ​បាន​ជួយ​ឧបត្ថម្ភ​ចំពោះ ការ​ស្ថាបនា​ផ្លូវ​នេះ​ដែល​សបញ្ជាក់​ឲ្យ​ឃើញ​ពី​វប្បធម៌​នៃ​ការ​ចែករំលែក និង​ការ​ចូលរួម​ចំណែក​ជាមួយ​រដ្ឋបាល​ខេត្ត​ក្នុង​ការ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត ក្នុង​ក្រុង​ស្វាយ​រៀង​ជា​ពិសេស​ក្នុង​ការ​ដោះស្រាយ និង​ឆ្លើយ​តប​ទាន់​ពេលវេលា​ទៅ​នឹង​សេចក្ដី​ត្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​តម្រូវការ​ក្នុង​ការ​ប្រើប្រាស់​ផ្លូវ​មួយ​ខ្សែ​នេះ ។

ជាមួយ​នេះ​លោក​ម៉ែ​ន​វិបុល​ក៏​បាន​បញ្ជាក់​ថា ចំពោះ​ការ​ស្ថាបនា​ផ្លូវ​នេះ​មិនមែន​ជា​គម្រោង​ចុង​ក្រោយ​នោះ​ទេ ជាបឋម​គឺ​យើង​ប្រែក្លាយ​ពី​ផ្លូវ​ដី​មក​ជា​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​ហើយ​ទៅ​ថ្ងៃ​មុខ​ខេត្ត​នឹង​ប្រែក្លាយ​ពី​ផ្លូវ ក្រាល​ខ្សាច់​ភ្នំ​ទៅ​ជា​ផ្លូវ​ចាក់​បេតុង​ឬ​កៅស៊ូ​តែ​ម្ដង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នៃ​ការ​ប្រើប្រាស់​ផ្លូវ និង​ការ​ដឹក​ជញ្ជូន​ផ្សេង​ៗ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចេះ​តែ​មានការ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ