ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មានអ្វីរំភើបជាងពេលចេញពីគុកជួបប្រពន្ធកូនទេ…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​សម្តេចព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨ បាន​ចេញ​ព្រះរាជក្រឹត្យ​មួយត្រាស់​បង្គាប់​លើកលែងទោស​ឲ្យ​លោក…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​សម្តេចព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨ បាន​ចេញ​ព្រះរាជក្រឹត្យ​មួយត្រាស់​បង្គាប់​លើកលែងទោស​ឲ្យ​លោក សួនសេរីរ​ដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ឲ្យមាន​សេរីភាព​វិញ ។

យោង​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​យប់​ថ្ងៃ​ទី​២៣ ខែសីហា បាន​ត្រាស់​បង្គាប់​លើកលែងទោសឲ្យ​ទណ្ឌិត​ឈ្មោះ សួន សេរីរ​ដ្ឋា ភេទ​ប្រុស កើតថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​១៩៧៣ ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់បង្គាប់ ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ តាម​អំណាច​សាលដីកា​លេខ​១៤៩ ចុះ​ថ្ងៃ​ទី​១៨ ខែឧសភា ២០១៨ របស់​តុលាការ​កំពូល ។

ចំណែក​លោក រៀល សុ​ភិន ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែសីហា​នោះ​ដែរ ក៏​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ដោះ​លែង​លោក សួន សេរីរ​ដ្ឋា ឲ្យ​មាន​សេរីភាព​វិញ​ដែរ បន្ទាប់​ពី​ទទួល​បាន​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ។ លោក​ព្រះរាជអាជ្ញា​រង​បាន​បញ្ជាក់​ថា «​តាមអំណាច​ព្រះ​រាជក្រឹត្យ​ខាងលើ ឈ្មោះ សួន សេរីរ​ដ្ឋា ភេទ​ប្រុស កើត​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​១៩៧៣ ត្រូវ​បាន​លើកលែង​ទោស ។ គប្បី​ធ្វើការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ដោយ​បង្គាប់​ឲ្យ​លោក​ប្រធាន​មណ្ឌល់​អប់រំ​កែប្រែ​ទី​១(​ម​១) ដោះ លែង​ឈ្មោះ សួន សេរីរ​ដ្ឋា នៅ​យប់​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨» ។

សូម​ជម្រាប​ថា លោក សួន សេរីរ​ដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ដែល​ជាប់ពន្ធ​នា គារ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ព្រៃ​ស​(​ម​១) ស្ថិត​ក្នុងភូមិ​កំ​រៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជ ធានី​ភ្នំពេញ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​យប់​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​យប់ ។នៅ​ពេល​ដោះ​លែង​លោក សួន សេរីរ​ដ្ឋា នេះ គេ​មិនឃើញ​មាន​វត្តមាន​អ្នក​សារព័ត៌មាន ឬ​អតីត​សកម្មជន​នោះ​ទេ គឺ​មាន​តែ​ក្រុម​គ្រួសារ​របស់​គាត់​ប៉ុណ្ណោះ​ដែល​មក​ទទួល ដោយ​មានមនុស្ស​ចំនួន​៣​នាក់ រថយន្ត​១​គ្រឿង ។

សូម​បញ្ជាក់​ថា លោក សួន សេរីរ​ដ្ឋា កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៧​កន្លង​មកនេះ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក រស់ ពិសិដ្ឋ និង​តំណាង​អយ្យការ លោកសៀង សុខ និង​លោក សេង ហៀ​ង បាន​ប្រកាស​សាលក្រម​សម្រេច​ចោទប្រកាន់​និង​កំណត់​ដាក់​ពន្ធនាគារ​៥​ឆ្នាំ និង​ពិន័យ​១០​លាន​រៀល​ចូល​ថវិការដ្ឋ ។លោក សួន សេរីរ​ដ្ឋា ត្រូវ​បាន​ចោទ​៣​បទល្មើស​គឺ ទី​១-​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់បង្គាប់ ទី​២-​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​ទី​៣-​ញុះញុង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ យោងតាម​មាត្រា​៤៧១ មាត្រា​៤៧២ មាត្រា​៤៩៤ និង ៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ ។

ក្រោយ​ពេល​ឃាត់ខ្លួន នា​រសៀល​ថ្ងៃ​ទី​១៣ខែសីហា ឆ្នាំ​២០១៧ សមត្ត​កិច្ច​បាន​នាំ​លោក សួន សេរីរ​ដ្ឋា ទៅ​ឆែកឆេរ​លំនៅ​ឋាន​របស់​លោក ស្ថិត​នៅ​ក្នុង​បុរី ប៉េង ហួត តាម​ផ្លូវ ជា សុ​ផា​រ៉ា សង្កាត់​ឫស្សី​កែវខណ្ឌឫស្សី​កែវ ដើម្បី​រក​វត្ថុ​តាង​បន្ថែម​ដែល​ជាប់​ពាក់ព័ន្ធ ។ការ​នាំ​ខ្លួន​លោក សួន សេរីរ​ដ្ឋា ទៅ​ឆែកឆេរ​លំនៅ​ឋាន​នោះ សមត្ថកិច្ច​បាន​ដាក់​ពង្រាយ​កងកម្លាំង​ការពារ​យ៉ាង​មុតមាំ មិន​មានការ​អនុញ្ញាត​ឲ្យ​អ្នក​រស់នៅ​ក្នុង​បុរី​នោះ​ចេញចូល រហេតរហូត​ទេ រួម​ទាំង​អ្នកកាសែត​ផង​ដែរ ។

បន្ទាប់​ពី​ឆែកឆេរ​អស់​រយ​:​ពេល​ជា​ច្រើន​ម៉ោង​ក៏​បាន​បញ្ចប់​ទៅ​វិញ តែ​លទ្ធផល​យ៉ាងណា​នោះ សមត្ថកិច្ច​មិន​បាន​ទម្លាយ​ឲ្យ​ដឹង​ឡើយ​។ សមត្ថកិច្ច​គ្រាន់តែ​បង្ហើប​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន លោក សួន សេរីរ​ដ្ឋា បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​បង្ហោះ​សារ​នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៧ ប្រមាថ​ដល់​កងទ័ព​ខ្មែរ ដែល​ខ្លឹម​សារ​​មាន​ជា​អាទិ៍​ថា «​ពេល​សង្គ្រាម​កើតឡើង​ជាមួយ នឹង​ប្រទេស​ឡាវ​នោះ លទ្ធផល​វា​មិន​ខុស​ពី​សង្គ្រាម ដែល​កើតឡើង​ជាមួយនឹង​ប្រទេស​សៀម​ទេ​! គឺ​កូន​ខ្មែរ កងទ័ព​ជាតិ នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា​…​ហើយ​មេទ័ព​ចោរ នឹង​ឡើងបុណ្យស័ក្តិ ប្រមូល​បាន​លុយកាក់​សប្បាយ​ជាមួយ​ស្រី​ញី យ៉ាង​គគ្រឹកគគ្រេង​!
កន្លង​មក​ដូច​យើង​ដឹង​ហើយ សង្គ្រាម​ដែល​កើតឡើង​ជាមួយនឹង​ប្រទេស​សៀម គឺ​ស្លាប់​តែ​កូន​ខ្មែរ​អ្នក​ស្នេហា​ជាតិ ដែល​ចូល​ប្រយុទ្ធ​នៅជួរ​មុខ​ទេ ។

ចំណែកឯ​ពួក​មេ​ៗ ពាក់​ផ្កាយ និងកូនលោក​ធំ​ៗ​ដែល​នៅ​ជួរ​ក្រោយ​ចេញ​មុខ​ចេញ​មាត់​នោះ ប្រមូល​លុយ ប្រមូល​លាភ ហើយ​ដេក​តែ​ម៉ាស៊ីនត្រជាក់​ជាមួយ​ស្រី​កំដរ​ក៏​ឡើងបុណ្យ​ឡើង​ផ្កាយ​ដែរ​» ។

សូម​រំឭក​ថា ការ​ដោះ​លែង​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ឲ្យ​មាន​សេរីភាព​វិញ​នេះ គឺបន្ទាប់​ពី​ក​លោក​បាន​សរសេ​លិខិត​មួយ​ច្បាប់​សុំ​ទោស​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ផ្លូវការ ដើម្បី​ស្នើ​សុំ​ដោះ​លែង​រូប​លោក​កាលពី​ថ្ងៃ​ទី​២២ ខែសីហា​កន្លង​មកនេះ ។គួរ​កត់​សម្គាល់ថា តេ​ជោ សែន ដែល​ជា​អ្នក​កាន់​អំណាច​យូរ​ឆ្នាំ ឱ្យ​តែ​មានការ​សុំ​ទោស​ជា​លាយលក្ខណ៍អក្សរ តែងតែបាន​ទទួល​ការ​យោគយល់ ការ​អនុគ្រោះ ។

ជាក់ស្តែង ​កន្លង​មក លោក សម រ​ង្ស៊ី ដែល​រត់ចោលស្រុក ​ដល់​ទៅ​៣​ដង​ហើយ​បាន​ចូល​ស្រុក​វិញ​ទាំង​៣​ដង ក៏​ដោយសារ​តែ​សរសេរ​លិខិត​សុំ​ទោស​សម្តេច​តេ​ជោ​ដែរ ដោយសារ​ភាព​ថា ខ្លួន​ព្រម​សារភាព​កំហុស​ដែល​បាន​ចោទ​សម្តេច​ទាំង​ល្ងីល្ងើ​ពកថ្ងាស ។ បន្ទាប់​ពី​បាន​ចូល​ស្រុក​វិញ លោក សម រ​ង្ស៊ី មិន​ចោល​មារយាទ​អន់ នៅ​តែ​ប្រព្រឹត្ត​បទល្មើស ដែល​គ្មាន​ភ័ស្តុតាង​សម្រាប់​ការពារ​ខ្លួន​ដដែល រហូត​ដល់​រត់ចោលស្រុក​ជា​ស្ថាពរ​តែ​ម្តង ៕ ​

អត្ថបទសរសេរ ដោយ