ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់ស្ទឹង​សង្កែ… គ្រាន់តែប៉ះពាល់៦សង្កាត់​ក្នុង​ក្រុងបាត់​ដំបង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​បើ​តាម​របាយ​ការ​ណ៍​​បឋម​របស់​អាជ្ញាធរ​បាន​ឱ្យ​​ដឹង​ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ​សីហា​ នេះ​ថា ជំនន់​​ទឹកភ្លៀង​ ដែល​បាន​ហក់​ឡើង​យ៉ាង​គំហុក​នៅ​ក្នុង​ស្ទឹង​សង្កែ រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ បាន​ធ្វើ​ឱ្យ​​លិចលង់​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​អស់​ជាង​១,០០០​ខ្នង…

ខេត្តបាត់ដំបង ៖ ​បើ​តាម​របាយ​ការ​ណ៍​​បឋម​របស់​អាជ្ញាធរ​បាន​ឱ្យ​​ដឹង​ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ​សីហា​ នេះ​ថា ជំនន់​​ទឹកភ្លៀង​ ដែល​បាន​ហក់​ឡើង​យ៉ាង​គំហុក​នៅ​ក្នុង​ស្ទឹង​សង្កែ រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ បាន​ធ្វើ​ឱ្យ​​លិចលង់​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​អស់​ជាង​១,០០០​ខ្នង និង​ប៉ះពាល់​រោង​កសិដ្ឋាន​ចិ​ញ្ចិ​ម​មាន់​២​កន្លែង ​។ នេះ​សម្រាប់​តែ​ផល​ប៉ះពាល់​នៅ​ក្នុង​ក្រុង​បាត់ដំបង​មួយ​ប៉ុណ្ណោះ​ ។​

យោង​តាម​របាយ​ការ​ណ៍​ដដែល​បាន​ឱ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង​ក្នុង​ស្ទឹង​សង្កែ​ប៉ុន្មាន​ថ្ងៃនេះ បាន​ប៉ះ​ទ​ង្កិ​ច​ទៅ​លើ​សង្កាត់​ចំនួន​៦​នៅ​ក្នុង​ក្រុង​បាត់ដំបង ដែល​ធ្វើ​ឲ្យ​លិចលង់​លំនៅ​ឋាន​ជាង​១០០០​ខ្នង ដែល​ភាគច្រើន​លំនៅ​ឋាន​សង់​នៅ​ជាប់មាត់​ស្ទឹង​ ។

សង្កាត់​ដែល​រង​ផល​ប៉ះពាល់​រួម​មាន ១-​សង្កាត់​វត្ត​គរ ប៉ះពាល់​ចំនួន​៧៥​ខ្នង (​មធ្យម​) និង​រោង​កសិដ្ឋាន​ចិញ្ចឹម​មាន់​២​ខ្នង ដែល​មាន​មាន់​ចំនួន​៣០០០​ក្បាល ងាប់​អស់​ចំនួន​ជាង​២០០​ក្បាល ។ ២-​សង្កាត់​ព្រែក​ព្រះស្តេច​ប៉ះពាល់​ចំនួន​៧៥​ខ្នង ។ ៣-​សង្កាត់​រតនៈ ប៉ះពាល់​ចំនួន១១៦​ខ្នង ក្នុង​នោះ​ ធ្ងន់ធ្ងរ​ចំនួន​៩០​ខ្នង ។ ៤-​សង្កាត់​ចំការ​សំរោង ប៉ះពាល់​ចំនួន​២២​ខ្នង​ធ្ងន់ធ្ងរ​១​ខ្នង ។​ ៥-​សង្កាត់​ស្លា​កែ​ត​ប៉ះពាល់​ចំនួន​៦៥០​ខ្នង ក្នុង​នោះ​ធ្ងន់ធ្ងរ​ចំនួន​៤០០​ខ្នង និង៦-​សង្កាត់​ក្តុល​ដូនទាវ ប៉ះពាល់​មធ្យម​ចំនួន​៩៥​ខ្នង ប៉ុន្តែ​បើ​តាម​របាយ​ការ​ណ៍​បឋម​នេះ​ មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ​ឬ​ផលដំណាំ​នៅឡើយ​ទេ​ ។​

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា នេះ​ជា​របាយការណ៍​បឋម​ស្ដី​ពី​លំនៅ​ឋាន​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ​ដែល​ហក់​ឡើង​យ៉ាង​គំហុក​ក្នុង​ស្ទឹង​សង្កែ​តែ​ប៉ុណ្ណោះ រីឯ​តាម​បណ្ដា​ស្រុក​ដទៃ​ទៀត ​គេ​មិន​ទាន់​មាន​របាយការណ៍​ ។​

​​​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ សីហា នេះ មន្ត្រី​ជំនាញ​បានឱ្យ​​ដឹង​ថា ជំនន់​ទឹកភ្លៀង​ក្នុង​ស្ទឹង​សង្កែ បាន​ថយ​ចុះ​សល់​ត្រឹម​​១៣,៥៥​ម៉ែត្រ ខណ​:កាល​ពី​យប់​មិញ កម្ពស់​ទឹកបាន​ហក់​ឡើង​ដល់​១៣,៨៧​ម៉ែត្រ ដែល​ធ្វើ​ឲ្យ​ហូរ​ចូល​តាម​ប្រព័ន្ធ​លិច​ផ្សា​របឹង​ឈូក និង​លិច​កំណាត់​ផ្លូវ​មួយ​ចំនួន​ នៅ​ក្នុង​ក្រុង​បាត់ដំបង​។

ពេល​នេះ ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​កំពុង​តាមដាន​ជា​ប្រចាំ​ ចំពោះ​ការ​វិវឌ្ឍន៍​នៃ​ជំនន់​ទឹកភ្លៀង​នេះ ​។ ទោះ​យ៉ាងណា ​មន្ត្រី​ជំនាញ​បាន​ប្រាប់​ថា ទឹកស្ទឹង​នឹង​អាច​ហក់​ឡើង​វិញ ​ប្រសិនបើ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​នៅ​ផ្នែក​ខាងលើ​នៃ​ក្បាល​ស្ទឹង​សង្កែ ជា​ពិសេស​នៅ​ស្រុក​សំឡូត ​៕

អត្ថបទសរសេរ ដោយ