ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​ជូន​ដល់​ដៃ​ជន​រង​គ្រោះ​កាត់​ដៃ កាត់​ជើង​ដោយ​ខ្សែភ្លើង​ឆក់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ បាន​នាំ​យក​អំណោយ​ឧបត្ថម្ភ​របស់​សប្បុរសជន​ជូន​ដល់​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ដែល​រង​គ្រោះ​ដោយ​ឆក់​ខ្សែភ្លើង​ត្រូវ​បាន​គ្រូពេទ្យ​សង្គ្រោះ​ដោយ​ប្តី​កាត់​ដៃ​ទាំង​២ និង​របួស​ជើង​ទាំង​សងខាង ។ ចំណែក​ប្រពន្ធ​កាត់​ដៃ​ទាំង​២…

ខេត្តបន្ទាយមានជ័យ ៖ ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ បាន​នាំ​យក​អំណោយ​ឧបត្ថម្ភ​របស់​សប្បុរសជន​ជូន​ដល់​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ដែល​រង​គ្រោះ​ដោយ​ឆក់​ខ្សែភ្លើង​ត្រូវ​បាន​គ្រូពេទ្យ​សង្គ្រោះ​ដោយ​ប្តី​កាត់​ដៃ​ទាំង​២ និង​របួស​ជើង​ទាំង​សងខាង ។ ចំណែក​ប្រពន្ធ​កាត់​ដៃ​ទាំង​២ កាត់​ជើង​ម្ខាង និង​ជើង​ម្ខាង​រង​របួស​រលេះរលួយ ។

អំណោយ​សប្បុរសជន​តាម​រយៈ​កោះសន្តិភាព​មាន​ចំនួន​២​លើក​មក​ហើយ រួម​ទាំង​លើក​នេះ​ផង បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​។ លើក​ទី​១ ចំនួន​១០​ម៉ឺន​រៀល និង​លើក​ទី​២ ចំនួន​៥​ម៉ឺន​រៀល​។

អំណោយ​លើក​ទី​២ នេះ​ជា​របស់​លោកតា​នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ចំនួន​៥​ម៉ឺន​រៀល ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​ខេត្តបន្ទាយមានជ័យ បាន​យក​ទៅ​ប្រគល់​ជូន​ដល់​ជន​រង​គ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ដោយ​មានការ​ចូលរួម​ពី​បុគ្គលិក​ពេទ្យ​ផង​ដែរ ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១៥ សីហា ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ