Benjamin Mendy វក់ពេកដល់ថ្នាក់ Pep Guardiola ថា «ចង់តែសម្លា.ប់ចោល…» !
តាមប្រភពព័ត៌មាន BBC បានឲ្យដឹងថា កីឡាករជនជាតិបារាំងអាយុ២៤ឆ្នាំ Benjamin Mendy ត្រូវបានអ្នកចាត់ការក្លិប Man City លោក…
តាមប្រភពព័ត៌មាន BBC បានឲ្យដឹងថា កីឡាករជនជាតិបារាំងអាយុ២៤ឆ្នាំ Benjamin Mendy ត្រូវបានអ្នកចាត់ការក្លិប Man City លោក…
តាមប្រភពព័ត៌មាន BBC បានឲ្យដឹងថា កីឡាករជនជាតិបារាំងអាយុ២៤ឆ្នាំ Benjamin Mendy ត្រូវបានអ្នកចាត់ការក្លិប Man City លោក Pep Guardiola ប្រាប់មិនឲ្យប្រើបណ្តាញសង្គមពេក ។
នៅលើ Twitter លោក Guardiola បានសរសេរពីកីឡាករ Mendy ថា ៖«Mendy គឺជា Mendy។ ពេលខ្លះ ពួកយើងចង់សម្លាប់គេចោល ហើយពេលខ្លះអ្នកភ្ញាក់ផ្អើលនឹងរូបគេដែលមាននៅក្លិបរបស់ពួកយើង ។ ពួកយើងសង្ឃឹមថា នឹងអាចឲ្យគេកាត់បន្ថយការប្រើប្រាស់បណ្តាញសង្គម ហើយខិតខំអភិវឌ្ឍន៍ខ្លួនលើចំណុចខ្លះ» ។
ក្រោយពីបងធំនៅ Man City សរសេរសារបែបនេះរួច កីឡាករម្ចាស់ពាន World Cup ឆ្នាំនេះ Mendy បានតបជាមួយនឹងរូបមុខញញឹម និងបេះដូងពណ៌ខៀវ ហើយសរសេរជាអក្សរថា ៖«ខ្ញុំសន្យាថានឹងធ្វើតាម» ។ នេះគឺជាការលេងសើច បែបមែនទែន រវាងគ្រូបង្វឹក និងកូនក្រុម ។
គួរបញ្ជាក់ផងដែរថា កីឡាករបារាំងអាយុ២៤ឆ្នាំរូបនេះបានលេងរយៈពេល១១ខែមកហើយក្នុងលីគ ដែលបាន Assist ពីរគ្រាប់ ក្នុងការប្រកួត Premier League ជាមួយនឹង Arsenal ៕
ចែករំលែកព័តមាននេះ