ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង Tevez និយាយមិចអត់ បើ Messi មិនត្រឡប់មកលេងឲ្យអាហ្សង់ទីនម្តងទៀត

5 ឆ្នាំ មុន

តាមប្រភពព័ត៌មាន Barca Blaugranes បានឲ្យដឹងថា កីឡាករក្រុមជម្រើសជាតិអាហ្សង់ទីន Carlos Tevez ថា រូបគេនឹងយល់ ប្រសិនបើ…

តាមប្រភពព័ត៌មាន Barca Blaugranes បានឲ្យដឹងថា កីឡាករក្រុមជម្រើសជាតិអាហ្សង់ទីន Carlos Tevez ថា រូបគេនឹងយល់ ប្រសិនបើ Messi មិនត្រឡប់មកលេងឲ្យអាហ្សង់ទីនម្តងទៀត ក្រោយការរាយការណ៍កាលពីថ្ងៃអង្គារ មកថា គេគ្រោងនឹងចាកចេញពីក្រុមជម្រើសជាតិ ។

Tevez យល់ថា Messi ពិតជាពិបាកណាស់ សម្រាប់ការលេងនៅក្រុមជម្រើសជាតិ ។ គ្រប់គ្នាមានការសង្ស័យថា Messi នឹងសុំឈប់ពីក្រុមជម្រើសជាតិពេញមួយឆ្នាំ ហើយរងចាំទាល់តែឆ្នាំក្រោយ ទើបសម្រេចចិត្តជាផ្លូវការ ។

មិត្តរួមក្រុមរបស់ Messi នៅក្រុមជម្រើសជាតិរូបនេះបានប្រាប់ថា ៖ «ខ្ញុំនឹងយល់ ប្រសិនបើ Messi មិនមកលេងនៅក្រុមជម្រើសជាតិទៀត ។ នៅពេលដែលគេបានលេងអស់ពីសមត្ថភាព ហើយនៅមានមហាជនរិះគន់ទៀត ។ ខ្ញុំយល់ពីរឿងនេះ ព្រោះខ្ញុំនៅក្រុមជាមួយនឹង Messi ។ វាជារឿងចំពីមុខបុគ្គលតែម្តង ដូចនេះ Messi ត្រូវយកពេលគិត ។ វាតែងតែល្អហើយ ប្រសិនបើបានលេងជាមួយនឹង Messi ជាថ្មីម្តងទៀត ។ ខ្ញុំនឹងគេ បានលេងជាមួយគ្នាយ៉ាងល្អនៅក្រុមជម្រើសជាតិ» ។

គួរបញ្ជាក់ផងដែរថា អ្នកគ្រប់គ្រងក្រុមជម្រើសជាតិលោក Jorge Sampaoli បានចាកចេញពីតំណែងក្រោយធ្លាក់ពី World Cup ។ ចំពោះអ្នកបន្ទាប់ជាផ្លូវការនៅមិនទាន់ដឹងនៅឡើយទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ