ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​កូន​ច្រើន​​ផ្តល់​ផល​ល្អ​​ចំពោះ​បេះ​ដូង​​ស្ត្រី​ជា​ម្តាយ​​ ព្រោះអ័រ​ម៉ូន​​ធ្វើ​ឱ្យ​មាន​​ផ្ទៃ​ពោះ​ អាច​ការ​ពារ​​សរសៃ​ឈាម​​បេះ​ដូង​ស្ត្រី​​បាន​ច្រើន​ឆ្នាំ​​ក្រោយ​ពី​ការ​ផ្តល់​​កំណើត​

12 ឆ្នាំ មុន

​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាននិយាយ​ថា មាន​គ្រួ​សារ​ធំ​មួយ​គឺ​ផ្តល់​ផល​ល្អ​ដល់​បេះ​ដូង​ស្ត្រី​ជា​ម្តាយ​។ អ្នក​វិទ្យាសាស្ត្រ​របស់​អាមេរិក​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ធ្លាប់​មាន​ផ្ទៃ​ពោះ​ចាប់​ពី​៤​ដង​ឡើង​ទៅ​ប្រ​ឈម​នឹង​ការ​ស្លា.ប់​ដោយ​ជំ​ងឺ​បេះ​ដូង​តិច​ជា​ង​ស្ត្រី​ដែល​មិន​ធ្លាប់​មាន​កូន​សោះ​។ ការ​សិក្សា​លើ​ស្រ្តី​អស់​រដូវ​ប្រមាណ​១.៣០០​នាក់​មក​ពី​រដ្ឋ​កា​លី​ហ្វ័រ​នី​ញ៉ា​ភាគ​​ខាង​ត្បូង​បាន​រក​ឃើញ​ថា ប្រ​សិទ្ធភាព​ដ៏​ចំ​បង​នោះ​គឺ​ទប់​ស្កាត់​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​។

​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាននិយាយ​ថា មាន​គ្រួ​សារ​ធំ​មួយ​គឺ​ផ្តល់​ផល​ល្អ​ដល់​បេះ​ដូង​ស្ត្រី​ជា​ម្តាយ​។ អ្នក​វិទ្យាសាស្ត្រ​របស់​អាមេរិក​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ធ្លាប់​មាន​ផ្ទៃ​ពោះ​ចាប់​ពី​៤​ដង​ឡើង​ទៅ​ប្រ​ឈម​នឹង​ការ​ស្លាប់​ដោយ​ជំ​ងឺ​បេះ​ដូង​តិច​ជា​ង​ស្ត្រី​ដែល​មិន​ធ្លាប់​មាន​កូន​សោះ​។  ការ​សិក្សា​លើ​ស្រ្តី​អស់​រដូវ​ប្រមាណ​១.៣០០​នាក់​មក​ពី​រដ្ឋ​កា​លី​ហ្វ័រ​នី​ញ៉ា​ភាគ​​ខាង​ត្បូង​បាន​រក​ឃើញ​ថា ប្រ​សិទ្ធភាព​ដ៏​ចំ​បង​នោះ​គឺ​ទប់​ស្កាត់​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​។

ស្ត្រី​ដែល​ជា​អ្នក​ម្តាយ​មក​ពី​គ្រួ​សារ​ធំ​(​គ្រួ​សារមាន​កូន​ច្រើន​)​ប្រ​ឈម​នឹង​ការ​ស្លាប់​ដោយ​ជំ​ងឺ​ប្រភេទ​នេះ​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​University of California ក្រុង​ San Diego​សហ​រដ្ឋ​អាមេរិក​បាននិយាយ​ថា កម្រិត​ដ៏​ខ្ពស់​នៃ​អ័រ​ម៉ូន​ធ្វើ​ឲ្យ​មាន​ផ្ទៃ​ពោះប្រហែល​ជា​អាច​បន្សល់​ទុក​នូវ​ផល​ប្រ​យោជន៍​ចំពោះ​សរ​សៃ​ឈាម​រយៈ​ពេល​យូរ​។ ស្ត្រី​ដែល​មាន​កូន​ច្រើន​ប្រហែល​ជា​អាច​ទទួល​បានការ​គាំ​ទ្រ​ដ៏​ធំ​ធេង​មួយ​ពី​សង្គម​ក្នុង​ខណៈ​ដែល​ពួក​គេ​មាន​វ័យ​ចាស់​។

​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​ Marni Jacobs​បាន​សរសេរ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​ Fertility and Sterilityថា ៖«បណ្តា​ស្ត្រី​ដែល​បាន​ចូល​រួម​ក្នុង​ការ​ពិ​សោធលើក​នេះ​មាន​ការ​ប្រ​ឈម​នឹង​ការ​ស្លាប់​ដោយ​ជំ​ងឺ​បេះ​ដូង​តិច​តួច​បំ​ផុត​ប្រ​សិន​ជា​ពួក​គេ​ធ្លាប់​មាន​ផ្ទៃ​ពោះ​ច្រើន​ជាង​៤​ដង »។ ចំណែក​សាស្ត្រា​ចារ្យ​ Donald Peebles​អ្នក​នាំ​ពាក្យ ​Royal College of Obstetricians and Gynaecologists​បាននិយាយ​ថា​ វា​អាច​ថា​ស្ត្រី​ដែល​គ្មាន​កូន​មួយ​ចំនួន​គ្មាន​សមត្ថភាព​ផ្តល់​កំណើត​ដែល​បញ្ហា​នេះ​អាច​នាំ​ទៅ​រក​ការ​ប្រ​ឈម​នឹង​ជំ​ងឺ​បេះ​ដូង​។

យើង​ដឹង​ថា បណ្តា​ស្ត្រី​ដែល​ចង់​មាន​កូន​ ប៉ុន្តែ​បែរ​ជា​មិន​មាន​នោះ​ការ​ប្រ​ឈម​នឹង​ជំ​ងឺ​បេះ​ដូង​គឺ​មាន​ធំ​ធេង​ណាស់​។ នេះ​ក៏​ព្រោះ​តែ​លក្ខ​ខណ្ឌ​ដែល​គេ​ហៅ​ថា polycystic ovaries​(គឺ​ជា​ភាព​មិន​ប្រក្រ​តី​ក្រពេញអង់​ដូ​គ្រីន​របស់​មនុស្ស​ស្រី​) ៕