ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ច្រើនពាន់នាក់សម្រុកចូល​ស្នងការខេត្ត​…បង់ពន្ធ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាជន​វៀតណាម​ជា​ច្រើន​ពាន់​នាក់ ដែល​កំពុង​ស្នាក់​នៅ​លើ​ទឹកដីខេត្តកំពង់ឆ្នាំង កាលពី​​ព្រឹ​ក​ថ្ងៃ​ទី​៧ ​សីហា បាននាំ​គ្នា​សម្រុក​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បង់អាករ​សុំ​ប័ណ្ណ​ស្នាក់​នៅ​រយៈ​ពេល​២​ឆ្នាំ​បន្ត​ទៀត បន្ទាប់​ពី​ប័ណ្ណ​អាករ​ចាស់​ផុត​សុពលភាព ។…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាជន​វៀតណាម​ជា​ច្រើន​ពាន់​នាក់ ដែល​កំពុង​ស្នាក់​នៅ​លើ​ទឹកដីខេត្តកំពង់ឆ្នាំង កាលពី​​ព្រឹ​ក​ថ្ងៃ​ទី​៧ ​សីហា បាននាំ​គ្នា​សម្រុក​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បង់អាករ​សុំ​ប័ណ្ណ​ស្នាក់​នៅ​រយៈ​ពេល​២​ឆ្នាំ​បន្ត​ទៀត បន្ទាប់​ពី​ប័ណ្ណ​អាករ​ចាស់​ផុត​សុពលភាព ។

លោក ប៉ាន់ ឡៃ​ឃាង នាយការិយាល័យគ្រប់គ្រង​ជនបរទេស​នៃ​ស្នងការដ្ឋាន​នគរបាលខេត្ត​បានឱ្យ​ដឹង​ថា នាយកដ្ឋាន​គ្រប់គ្រង​ជន​បរទេស​របស់​ក្រសួងមហាផ្ទៃ បាន​ចុះ​មក​ធ្វើ​ពន្ធ​អាករ​សុំ​ប័ណ្ណ​ស្នាក់​នៅ​របស់​ជន​ជាតិ​វៀតណាម​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​ខេត្តកំពង់ឆ្នាំង ។ ចំណែ​ក​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត គ្រាន់តែ​ជា​អ្នក​សហការ​សម្រួល​ការងារ​ឱ្យ​ងាយស្រួល​តែ​ប៉ុណ្ណោះ ។

បើ​តាម​តួលេខ​ដូច​រៀង​រាល់​២​ឆ្នាំ​ម្តង ការងារ​នេះ​មិន​អាច​ធ្វើ​ត្រឹមតែ​១​ឬ​២​ថ្ងៃ​ចប់​នោះ​ទេគឺ​អាច​ច្រើន​ថ្ងៃ​ជាង​នេះ ។ លោក​បញ្ជាក់​ថា ជនជាតិ​វៀតណាម​ដែល​មក​កាន់​ស្នងការដ្ឋាននគរបាល​ខេត្ត​ថ្ងៃនេះ គឺ​ដើម្បី​បង់​អា​ករ​​សុំ​ប័ណ្ណស្នាក់​នៅ​រយៈពេល​២​ឆ្នាំ​បន្ត​ទៀត ។ តម្លៃ​អាករប័ណ្ណ​ស្នាក់​នៅ​រយៈពេល​២​ឆ្នាំ ក្នុង​ម្នាក់​ថ្លៃ​២៥ម៉ឺន​រៀល សម្រាប់​អ្នក​ដែល​មាន​អាយុ​ចាប់ពី១៨​ឆ្នាំ​ឡើង​ទៅ ហើយ​បើ​តាម​តួលេខ​ធ្លាប់​ធ្វើកាលពី​២​ឆ្នាំ​មុន ជន​ជាតិ​វៀតណាម​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ក្នុង​ខេត្តកំពង់ឆ្នាំង​មាន​ចំនួន​១០.០៨៧​នាក់ ។

លោកនាយ​ការិយាល័យ​គ្រប់គ្រង​ជន​បរទេស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បញ្ជាក់​ទៀត​ថា មិនមែន​តែ​ប្រទេស​កម្ពុជា​ទេ​ដែល​មាន​ជនអន្តោប្រវេសន៍ នៅ​ជុំវិញ​សាកលលោកប្រទេស​ណា​ក៏​មាន​ជនអន្តោប្រវេសន៍​ស្នាក់​នៅ​ដែរ ហើយ​អ្នក​ទាំងនោះ​ត្រូវ​តែ​គោរព​ទៅ​តាម​លក្ខខណ្ឌ​ច្បាប់​នៃ​ប្រទេស​ដែល​ខ្លួន​ស្នាក់​នៅ និង​ត្រូវ​បង់ការ​ស្នាក់​នៅ​ដូច​ៗ​គ្នា ។ តួលេខ​របស់​ការិយាល័យ​គ្រប់គ្រង​ជន​បរទេស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កាលពី​ឆ្នាំ២០១៦ បានឱ្យ​ដឹង​ថា មាន​ជនជាតិ​វៀតណាមស្នាក់​នៅ​លើ​ទឹកដី​ខេត្តកំពង់ឆ្នាំង ចំនួន​២.០៣៤
គ្រួសារ ក្នុង​នោះ​រស់នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង មាន៧៥៥​គ្រួសារ ស្រុក​បរិបូណ៌​៨០៦​គ្រួសារ និង​ស្រុក
កំពង់​​ត្រឡាច​២០២​គ្រួសារ ៕

អត្ថបទសរសេរ ដោយ