ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​លើក​ឡើង​ការ​បាត់បង់​ធម្មជាតិ​នៅ​លើ​ខ្នងភ្នំ​គូលែន​បង្ក​ដោយ​កត្តា​មនុស្ស និង​ធម្មជាតិ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ថ្លែង​ក្នុង​ឱកាស​ចុះ​ជួប​ធ្វើការ​សំណេះសំណាល និង​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ប្រមាណ​ជាង​៤០០​នាក់​នៅ​នឹង​បរិវេណ​ព្រះ​អង្គ​ធំ ខ្នងភ្នំ​គូលែន នា​ចុង​ស​ប្តា​ហ៍​ថ្ងៃ​ទី​០៤ ខែសីហា…

ខេត្តសៀមរាប ៖ ថ្លែង​ក្នុង​ឱកាស​ចុះ​ជួប​ធ្វើការ​សំណេះសំណាល និង​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ប្រមាណ​ជាង​៤០០​នាក់​នៅ​នឹង​បរិវេណ​ព្រះ​អង្គ​ធំ ខ្នងភ្នំ​គូលែន នា​ចុង​ស​ប្តា​ហ៍​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៨ របស់​លោក បណ្ឌិត ឃឹម ប៊ុ​ន​សុង សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​នៃ គណបក្ស​ប្រជាជន​ខេត្ត និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ។

ដោយ​បាន​ធ្វើការ​បញ្ជាក់​ថា តំបន់​ភ្នំ​គូលែន គឺជា​រមណីយដ្ឋាន​វប្បធម៌​ធម្មជាតិ ដែល​សម្បូរ​ទៅ​ដោយ​រូប​ច​ន្លា​ក់​ប្លែក​ៗ​នៅ​តាម​ប្រាសាទ​ដែល​បាន​បង្កប់​នៅ​ក្នុង​ព្រៃ​ភ្នំ​នេះ​សំខាន់​ព្រះ​អង្គ​ធំ ខ្នងភ្នំ​គូលែន​ដែល​ជាទី​កន្លែង​ទី​សក្ការៈបូជា​របស់​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ​យើង​ក៏​ដូច​ជា ភ្ញៀវ​ជាតិ អន្តរជាតិ ចូល​មក​គោរព​បូជា​ផង​ដែរ ។ ម្យ៉ាងទៀត​តំបន់​ភ្នំ​គូលែន​បាន​កំពុងធ្វើការ​ទាក់ទាញ​អារម្មណ៍​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ចូល​មក​ទស្សនា​សិក្សា​ស្វែង​យល់​អំពី​អរិយធម៌​របស់​ខ្មែរ​យើង តាំងពី​សម័យ​បុរេប្រវត្តិ​មក ។

ក្នុង​នោះ​លោក បណ្ឌិត ក៏​បាន​គូសបញ្ជាក់​ថា ភ្នំ​គូលែន គឺជា​តំបន់​ផ្តល់​នូវ ប្រភព​ទឹក​ស្រោចស្រព ដែល​ហូរ​នាំ​ទៅ​តាម​ដងស្ទឹង​ប្រវត្តិសាស្ត្រ សៀមរាប ក្នុង​ការ​ច​ញ្ចឹ​ម​ដល់​មនុស្ស សត្វ រុក្ខជាតិ សំខាន់​លើ​ការងារ​កសិកម្ម ។ លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង ក៏​បាន​លើក​ឡើង​ថា ការ​ធ្វើ​ឲ្យ​បាត់បង់​វិនាស​មហន្តរាយ​នៃ​ធនធានធម្មជាតិ​នៅ​លើ​ខ្នងភ្នំ​គូលែន​ដែល​បង្ក​ឡើង​ដោយ​កត្តា​មនុស្ស និង​ធម្មជាតិ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាង្គ​ប្រាសាទបុរាណ សំខាន់​ប្រាសាទអង្គរវត្ត នៅ​ពេល​ដែល​ធ្វើ​ឲ្យ​បាត់បង់​ប្រភព​ទឹក​នៅ​ភ្នំ​គូលែន​ដែល​ជា​ប្រភព​ផ្គត់ផ្គង់​ទឹក​ក្នុង​ការ​ទ្រទ្រង់​គ្រឹះ​ប្រាសាទអង្គរវត្ត​ឲ្យ​បាន​រឹង​មាំ​គង់វង្ស​ជា​ប្រភព​សេដ្ឋកិច្ច​មិន​ចេះ​រីង​ស្ងួន​របស់​ជាតិ ។ ការ​ធ្វើ​ឲ្យ​បាត់បង់​ប្រភព​ទឹក​ភ្នំ​គូលែន គឺ​បណ្តា​មក​ពី​ការ​វិនាស​បាត់បង់​ព្រៃឈើ​លើ​ខ្នងភ្នំ ដែល​បណ្តាល​ពី​ការ​កាប់​ព្រៃ​រាន​យក​ដី​ធ្វើស្រែ​ចម្ការ​របស់​បងប្អូន និង​ជនខិលខូច​មួយ​ចំនួន​ដែល​មិន​បាន​គិតដល់​ពី​ការ​បាត់បង់​ធនធានធម្មជាតិ តើ​យើង​គ្រប់​រូប​ត្រូវ​ទទួល​រង​នូវ​អ្វីខ្លះ​សម្រាប់​ពេល​ទៅ​អនាគត ។

លោក បណ្ឌិត ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​លើ​ខ្នងភ្នំ​គូលែន​ក៏​ដូច​ប្រជាពលរដ្ឋ​ទូទៅ​ត្រូវ​ចូលរួម​ការពារ​ថែរក្សា​បរិស្ថាន​ធនធានធម្មជាតិ​នៅ​លើ​ខ្នងភ្នំ​គូលែន ក្នុង​ការ​ថែទាំ​នូវ​មរតក​វប្បធម៌​ដូនតា​ខ្មែរ​យើង​ឲ្យ​បាន​គង់វង្ស​យូរអង្វែង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ។ ក្នុង​នាម​រាជរដ្ឋាភិបាល​ក៏​ដូច​ជា គណបក្ស​ប្រជាជន​កម្ពុជា​លោក បណ្ឌិត ឃឹម ប៊ុ​ន​សុង​ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ព្រមទាំង​បាន​សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ខ្នងភ្នំ​ក៏​ដូច​ទូ​ទាំង ខេត្តសៀមរាប ដែល​បាន​អញ្ជើញ​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ លើស​ពី​ការ​ស្មាន​សំខាន់​បាន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជ្រើសតាំង​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​នាយក​រដ្ឋមន្ត្រី​នីតិកាល​ទី​៦ ក៏​ដូច​នៅ​អាណត្តិ​ក្រោយ​ៗ​ជា​បន្ត​ទៀត​ផង ។

លោក បណ្ឌិត​ក៏​បាន​គូសបញ្ជាក់​ថា ដោយ​កត្តា​សន្តិភាព​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​តំបន់​ខ្នងភ្នំ​គូលែន​មានការ​អភិវឌ្ឍន៍ ។ ហើយ​ទាំងនេះ​ដែរ​ក៏​ស្តែង​ចេញ​មក​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មានការ​ជឿជាក់​លើ​ភាព​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន​ជា​ប្រមុខ​បាន​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅ​ដល់ត្រើយ​សុភមង្គល ។ លោក បណ្ឌិត​ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា រមណីយដ្ឋាន​ភ្នំ​គូលែន​ប្រមុខ​រាជរដ្ឋាភិបាល​បាន​កំពុង​រៀបចំ​ធ្វើការ​ដាក់​បញ្ចូល​នៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ពេល​ឆាប់​ខាង​មុខ ។

ដោយ​កត្តា​នេះ​ហើយ​សូម​បងប្អូន​ដែល​រស់នៅ​លើ​ខ្នងភ្នំ សូម​ចូលរួម​ក្នុង​ការ​ថែរក្សា អភិរក្ស​សម្បត្តិ​ធនធានធម្មជាតិ​នៅ​លើ​ខ្នងភ្នំ​ឲ្យ​បាន​គង់​គ​ង្ស ដែល​ជា​ប្រភព​ចំណូល​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​នៅ​ក្នុង​មូលដ្ឋាន​នេះ​ផង​ដែរ ។ ក្នុង​ឱកាស​នោះ​លោក បណ្ឌិត និង​លោក​ជំទាវ​ក៏​បាន​នាំ​យក​នូវ​វត្ថុ​អនុស្សាវរីយ៍​កំដរដៃ​ជូន​ដល់​បងប្អូន​ទាំង​៤០០​នាក់ ដោយ​ម្នាក់​ៗ២​ម៉ឺន​រៀល ។ ឆ្លៀតឱកាស​នោះ​លោក បណ្ឌិត និង​លោក​ជំទាវ និង​អ្នក​អមដំណើរ​បាន​អញ្ជើញ​ធ្វើការ​បូជា​ទៀន​ធូ​ក ផ្កា​ភ្ញី ថ្វាយ​ព្រះ​អង្គ​ធំ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ