ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពាក់​ឋានន្តរ​ស​ក្កិ និង​ប្រគល់​មុខងារ​ដល់​នាយទាហាន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៨​នេះ មានការ​បំពាក់​ឋានន្តរ​ស​ក្កិ និង​ប្រគល់​មុខងារ​ដល់​នាយទាហាន​ដល់​អង្គភាព​កងការពារ​ព្រំដែន​លេខ​៥០៤ ស្ថិត​នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក…

ខេត្តបាត់ដំបង ៖ នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៨​នេះ មានការ​បំពាក់​ឋានន្តរ​ស​ក្កិ និង​ប្រគល់​មុខងារ​ដល់​នាយទាហាន​ដល់​អង្គភាព​កងការពារ​ព្រំដែន​លេខ​៥០៤ ស្ថិត​នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​រង នាយសេនាធិការ យោធភូមិ​ភាគ​ទី​៥ ព្រមទាំង​មេបញ្ជាការ​រង​ប្រចាំ​ទិស​ទាំងអស់ មន្ត្រី​នគរបាល អាវុធហត្ថ​តាម​ព្រំដែន សរុប​ចំនួន​៩៦​នាក់​។

ដោយ​បាន​ស្តាប់​អំពី​របាយការណ៍​ពី​លោក​វរៈសេនីយ៍ឯក យ៉​យ ស៊ី​ដូ មេបញ្ជាការ​កង​ការ​បារ​ព្រំដែន​លេខ​៥០៤​រួច​មក លោក​ឧត្តមសេនីយ៍ត្រី ប៊ិ​ន សា​រ៉​ន នាយការិយាល័យ ទី​១​បាន​អាន​សេចក្តី​ប្រកាស​តែងតាំង​ផ្លាស់​ប្តូរ​ដល់​នាយទាហាន​ចំនួន​០៤​នាក់ សេចក្តីសម្រេច​បំពាក់ ឋានន្តរ​ស​ក្កិ​ដល់​នាយទាហាន នាយទាហានរង ឋានៈ​អនុសេនីយ៍ឯក​ចំនួន​១៦​នាក់ អនុសេនីយ៍ទោ ចំនួន​០៦​នាក់ ឋានៈ​អនុសេនីយ៍ត្រី​ចំនួន​១៦​នាក់ នាយចំណង់​២៦​នាក់ ដែល​សរុប​រួម ចំនួន​៦៨​នាក់ ក្នុង​កម្មវិធី​នោះ​ដែល​ដាច់​ស្រយាល​នៅ​តាម​ព្រំដែន​នៅ​ក្នុងភូមិ​សាស្ត្រ​យោធភូមិ​ភាគ​ទី​៥​។

លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​បញ្ជាក់​ថា នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ទឹកចិត្ត ឆន្ទៈ ស្មារតី​ដែល​បងប្អូន​យើង​បាន​គោរព​ស្រឡាញ់ ប្រទេស​ជាតិ​យើង​ឲ្យ​មាន​សុខ​សន្តិភាព​កន្លង​មក តែ​ដោយសារ​ការ​កែទម្រង់ សម្រួល​កង​អង្គភាព ដែល​បាន​បង្រួម​បង្រួម​ជាតិ​កន្លង​មក បាន​ច្របាច់​បញ្ចូល​គ្នា​ពី​ក្បាល​អង្គភាព​ធំ​ៗ រហូត​ដល់​អង្គភាព​តូច​ៗ រក្សា​កងកម្លាំង​យើង​ដែល​មាន​ស្នាដៃ​កន្លង​មក ទើប​មាន​បងប្អូន​យើង​មួយ​ចំនួន​មិន​បាន​ដំឡើង​ស​ក្កិ ឲ្យ​បាន​សម​ស្រប ទៅ​តាម​តម្រូវការ​ទឹកចិត្ត​បងប្អូន​ដែល​បាន​តស៊ូ​ដើម្បី​ប្រទេស​ជាតិ​កន្លង​មក។

តែ​អ្វី​ៗ​នៅ​ក្នុង​អង្គភាព​យោធភូមិ​ភាគ​ទី​៥ យើង​តែងតែមាន​អារម្មណ៍ គិតគូរ​ដល់​បងប្អូន​មុនគេ​ជា​និច្ច ទូ​ទាំង​ប្រទេស​តាម​រយៈ​ក្រសួងការពារជាតិ និង​រាជរដ្ឋាភិបាល​បាន​ដាស់តឿន​ឲ្យ​មានការ​ចង​ចាំ​ជា​និច្ច ចំពោះ​កាតព្វកិច្ច​របស់​បងប្អូន​ដែល​មាន​ស្នាដៃ និង​បាន​អនុវត្ត​កែទម្រង់​ទៅ​មុនគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​ឧត្តមសេនីយ៍ឯក​បាន​ចាប់អារម្មណ៍​ផង​ដែរ​ចំពោះ​នាយទាហាន​ខ្លះ​ដែល​មាន​អាយុ​លើស​ពី​៦០​ឆ្នាំ ត្រូវ​ចូល​និវត្តន៍ តែ​ពេល​នេះ​ទើបតែ​បាន​បំពាក់​ឋានន្តរ​ស​ក្កិ​ត្រឹម​អនុសេនីយ៍ត្រី និង​នាយចំណង់ ដែល​មាន​បងប្អូន​យើង​បាន​បម្រើ ការពារ​ប្រទេស​ពី​ជាង​២០​ឆ្នាំ​រហូត​ដល់​៣០​ឆ្នាំ​កន្លង​មកនេះ គឺ​មក​ពី​បងប្អូន​ទាំងអស់​ស្រឡាញ់​សុខ​សន្តិភាព មិន​ចង់​ជួប​ប្រទេស​ដែល​មាន​សង្គ្រាមរ៉ាំរ៉ៃ ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​មាន​រាប់​សិប​ឆ្នាំ​កន្លង​មក​ហើយ​នោះ​ទេ។

ហើយ​រាជរដ្ឋាភិបាល​យើង​ក៏​បាន​លើកទឹកចិត្ត​ដល់​បងប្អូន​យើង​ដែល​បាន​ចូល​និវត្តន៍​ទៅ​ហើយ​នោះ ក៏​ត្រូវ​បាន​ទទួល​ការ​ដំឡើង​ឋានន្តរ​ស​ក្កិ ប្រាក់បៀវត្ស​ឧបត្ថម្ភ​បន្ថែម​ទៀត​ដល់​បងប្អូន ជា​ការ​តបស្នង សងគុណ​ក្នុង​កិច្ចការ​បម្រើ ការពារ​កសាង​ប្រទេស​ជាតិ​យើង​បាន​រីក​ចំរើន រហូត​ដល់​សព្វ​ថ្ងៃនេះ​ដែរ សំខាន់​បទ​ពិសោធន៍​ជា​ប្រវត្តិសាស្ត្រ​ដល់​ក្មេង​បន្តវេន​ជំនាន់​ក្រោយ ជួយ​ថែរ​រក្សាសុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​កុំ​ឲ្យ​លិចលង់​ទៅ​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​ជា​បន្ត​ទៅ​ទៀត​។ ចុង​ក្រោយ​លោក​ឧត្តមសេនីយ៍ឯក បាន​មើលឃើញ​ទឹកចិត្ត​ស្រឡាញ់​បងប្អូន មិន​ចង់​ឲ្យ​អង្គភាព​ជួប​ការ​លំបាក​ក្នុង​កម្មវិធី​នេះ បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន​៣​លាន​រៀល និង​អង្គភាព​ផ្សេង​ៗ​ទៀត​តាម​ទឹកចិត្ត​ជួយ​ឧបត្ថម្ភគ្នា​ដល់​បងប្អូន​កងទ័ព​នៅ​តាម​ព្រំដែន​កុំ​ឲ្យ​ជួប​ការ​លំបាក​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ