កីឡាករឆ្នើម Real Madrid ម្នាក់ថា Ronaldo និង Messi ខុសគ្នាស្រឡះ
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា កីឡាកររបស់ក្លិបអធិរាជស Dani Carvajal បានរៀបរាប់ពីចំណុចដែលខ្លួនគិតថា Messi ខុសគ្នាពី…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា កីឡាកររបស់ក្លិបអធិរាជស Dani Carvajal បានរៀបរាប់ពីចំណុចដែលខ្លួនគិតថា Messi ខុសគ្នាពី…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា កីឡាកររបស់ក្លិបអធិរាជស Dani Carvajal បានរៀបរាប់ពីចំណុចដែលខ្លួនគិតថា Messi ខុសគ្នាពី Ronaldo ។
ខណៈដែលមនុស្សគ្រប់គ្នា តែងតែយក Messi ទៅប្រៀបនឹង Ronaldo កីឡាករ Carvajal ថាពួកគេទាំង២ គឺជាកីឡាករខុសស្រឡះពីគ្នា ហើយមិនអាចយកទៅប្រៀបធៀបបានឡើយ ។
Carvajal បានប្រាប់សារព័ត៌មាន beIN Sports ថា ៖«ខ្ញុំគិតថា Messi និង Ronaldo ពិបាកនឹងយកទៅប្រៀបជាមួយគ្នាណាស់ ។ ពួកគេគឺជាកីឡាករ២រូប ដែលខ្លាំងចារទុកក្នុងប្រវត្តិសាស្ត្រ ។ តែពួកគេគឺខុសគ្នាស្រឡះ» ។
កីឡាករអេស្ប៉ាញរូបនេះបានបន្តថា ៖ «Messi គឺជាកីឡាករដែលពូកែបណ្តើរបាល់ ។ បាល់តែងនៅនឹងជើងរបស់គេជានិច្ច ដើម្បីត្រៀមនឹងរកប្រឡោះស៊ុត ។ សម្រាប់ Ronaldo វិញ គឺជាកីឡាករដែលនិយមស៊ុតឲ្យចូលទី ។ ពួកគេខុសគ្នា តែពូកែដូចគ្នា» ។
គួរបញ្ជាក់ផងដែរថា Carvajal បានចូលលេងនៅ Real Madrid បាន២០០ដងតាំងពីចូលលេងមក ដែលស៊ុតបញ្ចូលទីបាន៤គ្រាប់ ៕
ចែករំលែកព័តមាននេះ