ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុការណ៍នេះ ម្ចាស់ឡានពិត​ជាសំណាងខ្លាំង រត់ទាន់​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​រថយន្ត​​កាម​រី​បា​ឡែ​ន​១​គ្រឿង​ សង្ស័យ​ឆ្លង​ចរន្ត​អគ្គិស​នី ​ខណៈ​ម្ចាស់​កំពុង​បើក​ៗ​ ស្រាប់តែ​ចេញ​​​អណ្តាតភ្លើង​​​ពី​ម៉ា​សុ​ី​ន​ខាង​មុខ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ​។ ហើយ​​សំណាងល្អណាស់ ដែល​​​មិន​បង្ក​ឱ្យ​​មាន​គ្រោះ​ថ្នាក់​ដល់​​​មនុស្ស​…

ខេត្ត​កណ្តាល​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​រថយន្ត​​កាម​រី​បា​ឡែ​ន​១​គ្រឿង​ សង្ស័យ​ឆ្លង​ចរន្ត​អគ្គិស​នី ​ខណៈ​ម្ចាស់​កំពុង​បើក​ៗ​ ស្រាប់តែ​ចេញ​​​អណ្តាតភ្លើង​​​ពី​ម៉ា​សុ​ី​ន​ខាង​មុខ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ​។ ហើយ​​សំណាងល្អណាស់ ដែល​​​មិន​បង្ក​ឱ្យ​​មាន​គ្រោះ​ថ្នាក់​ដល់​​​មនុស្ស​ ។​

ហេតុ​ការណ៍ដ៏​រន្ធត់​​នេះ​  កើត​ឡើង​កាលពី​វេលា​ម៉ោង​០៤ និង៥០នាទី​​រសៀល​​ថ្ងៃ​ទី២៦ កក្កដា ស្ថិត​​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ត្រង់​ចំណុច​ចន្លោះគីឡូ​ម៉ែត្រ​54-55​ ស្ថិត​ក្នុងភូមិ​ក្បាលជ្រោយ​ ​ឃំ​ុ​កំពង់​ភ្នំ ​​ស្រុក​លើក​​ដែក​ ​ខេត្តកណ្តាល ​។

សមត្ថកិច្ច​ក៏បានឱ្យដឹងដែរថា ​នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​មួយ​​គ្រឿង​ ប្រភេទកាមរី​​បា​ឡែ​ន
ពណ៌​ទឹកប្រាក់ ​ពាក់​ស្លាក​លេខ​ស្វាយ​រៀង​​2A-2382​ បើកបរ​ដោយ​បុរស​ម្នាក់​ ដែល​គេ​ស្គាល់ឈ្មោះ​ងិន​សុបិន​ ភេទ​ប្រុស ​អាយុ​២៩ឆ្នាំ​ ជា​ជាង​​ជាងសំណង់​ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្បូវ ​ឃុំ​ព្រៃ​តា​អី​ ​ស្រុក​ស្វាយ​ទាប​ ខេត្តស្វាយរៀង​ ។

ប្រភពបន្តថា អ្នកបើកបរ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ ទៅ​អ្នក​លឿង​ ។ ​លុះ​​បើក​មក​ដល់​​ចំណុច​ខាងលើ​ ក៏​ស្រាប់តែ​មាន​ផ្សែង​និង​អណ្តាតភ្លើង​ឆេះ​​ចេញពី​ម៉ា​សុ​ី​ខាង​មុខ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង​ ។ ​ភ្លាម​នោះ​ ម្ចាស់​រថយន្ត​​បាន​បើកទ្វារ​​រត់​​ចេញក្រៅទាន់​ ​។​ លុះ​ពេល​ឃើញ​​​ដូច្នេះ​ ប្រជា​ពលរ​ដ្ធ​និង​កម្លាំង​សមត្ថកិច្ច​​ក៏​​នាំ​គ្នា​ជួយ​អន្តរាគមន៍ ​យក​បំពង់​បាញ់​​ពន្លត់​ដែរ ​តែ​ដោយសារ​អណ្តាតភ្លើង​ឆាបឆេះ​ខ្លាំង​ពេក ​ទើប​មិន​អាច​គ្រប់គ្រង​​​ស្ថាន​ការណ៍​បា​ន​ ​បណ្តាល​ឱ្យ​អស់​នៅ​សល់​តែ​គ្រោងឆ្អឹង​រថយន្ត​តែ​ប៉ុណ្ណោះ​ ​។

អត្ថបទសរសេរ ដោយ