តណ្ហាជាប្រភពគ្រោះថ្នាក់នៃដំណើរជីវិត
តណ្ហាប្រែថា ចំណង់, សេចក្តីប្រាថ្នា, តម្រេច, សេចក្តីអន្ទះអន្ទែង។ អំណាច ការលោភលន់ ការបៀតបៀន ឈ្នានីសគ្នា ការរំលោភបំពាន…គឺសុទ្ធតែកើតចេញពីតណ្ហា…
តណ្ហាប្រែថា ចំណង់, សេចក្តីប្រាថ្នា, តម្រេច, សេចក្តីអន្ទះអន្ទែង។ អំណាច ការលោភលន់ ការបៀតបៀន ឈ្នានីសគ្នា ការរំលោភបំពាន…គឺសុទ្ធតែកើតចេញពីតណ្ហា…
តណ្ហាប្រែថា ចំណង់, សេចក្តីប្រាថ្នា, តម្រេច, សេចក្តីអន្ទះអន្ទែង។ អំណាច ការលោភលន់ ការបៀតបៀន ឈ្នានីសគ្នា ការរំលោភបំពាន…គឺសុទ្ធតែកើតចេញពីតណ្ហា បើបុគ្គលមិនបានអប់រំចិត្តឱ្យបានល្អទេ នឹងធ្វើឱ្យចំណង់គឺការចង់បាន មិនចេះឆ្អែត មិនចេះចប់ មិនចេះហើយ ។
តាមពិតទៅអ្វីក៏ដោយនៅក្នុងលោកនេះ ប្រយោជន៍ដែលសំខាន់បំផុតមិនមែនស្ថិតនៅលើលាភ យស ឋានៈ បុណ្យស័ក្តិ កិត្តិយស ឬការគោរពលើកតម្កើងតួនាទីនោះទេ គឹវាស្ថិតនៅត្រង់ការប្រព្រឹត្តឱ្យបានត្រឹមត្រូវបំផុត ទើបរួចចាកទុក្ខផុតតណ្ហាពីក្នុងលោកនេះ ។
បើនិយាយពីអ្នកបួសក្នុងព្រះពុទ្ធសាសនាវិញបើមិនបានអប់រំឥន្ទ្រិយឱ្យបានមត់គត់ទេ នឹងធ្វើឱ្យចិត្តច្របូកច្របល់ជាមួយនឹងតណ្ហារកសេចក្តីស្ងប់មិនឃើញឡើយ។ ព្រោះហេតុនោះបានជាលោកឱ្យ ប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងធម្មវិន័យឱ្យបានខ្លាំងក្លាដើម្បីរួចផុតចាកទុក្ខទាំងពួង ព្រោះកម្ចាត់បង់នូវតណ្ហាបានសម្រេច ។
បញ្ហាតណ្ហានេះវាជារឿងធំធេង និងក្លៀវក្លាខ្លាំងណាស់ បើបុគ្គលកម្ចាត់តណ្ហាឱ្យអស់ពីខន្ធសន្តាន បានដល់ត្រើយនៃភពបីហើយ គឺលែងទាមទារអ្វីតទៅទៀតហើយ ព្រោះជាការសម្រេចសិទ្ធិអំណាចរបស់ខ្លួនដល់ទីបំផុត មានឥស្សរភាព មានសេរីភាពដ៏មហាសាលលែងជាខ្ញុំនៃតណ្ហា ក្នុងវដ្តសង្សារនេះតទៅទៀតហើយ ។
ចែករំលែកព័តមាននេះ