ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធ​នាការ​​​ចែក​មុង 422.500ទប់​ស្កាត់​​​ជំងឺគ្រុន​ចាញ់

12 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ស្របតាមអនុសាសន៍​របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជាក្នុងវិធានការប្រយុទ្ធ​ ប្រឆាំងទប់ស្កាត់ជំងឺគ្រុនចាញ់ ជាក់ស្តែង​នៅ​ព្រឹកថ្ងៃទី២៣ វិច្ឆិកា ២០១១ ប្រជាពល​រដ្ឋ​​​​ចំនួន ១០ភូមិក្នុងឃុំជាំ ស្រុកមេមត់ បានទទួលមុង​ជ្រលក់​ថ្នាំចំនួន៩១.៩០០មុង ដើម្បីការ​ពារ​ជំងឺគ្រុនចាញ់ ដែលយាយីលើអាយុជីវិតរបស់​ប្រជាកសិករនៅតំបន់ជនបទ ។

ខេត្តកំពង់ចាម ៖ ស្របតាមអនុសាសន៍​របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជាក្នុងវិធានការប្រយុទ្ធ​ប្រឆាំងទប់ស្កាត់ជំងឺគ្រុនចាញ់  ជាក់ស្តែង​នៅ​ព្រឹកថ្ងៃទី២៣ វិច្ឆិកា ២០១១ ប្រជាពល​រដ្ឋ​​​​ចំនួន ១០ភូមិក្នុងឃុំជាំ ស្រុកមេមត់ បានទទួលមុង​ជ្រលក់​ថ្នាំចំនួន៩១.៩០០មុង ដើម្បីការ​ពារ​ជំងឺគ្រុនចាញ់ ដែលយាយីលើអាយុជីវិតរបស់​ប្រជាកសិករនៅតំបន់ជនបទ ។

លោកវេជ្ជបណ្ឌិតគឹម សួរភារុណ ប្រធាន​មន្ទីរសុខាភិបាលខេត្ត មានប្រសាសន៍ឱ្យ​កោះ​សន្តិភាពដឹងថា សកម្មភាពចែកមុងជូន​ដល់​ប្រជាពលរដ្ឋនេះ បានធ្វើឡើងដោយព្រមៗគ្នា​តែម្តងនៅតាមបណ្តាស្រុកប្រតិបត្តិដូចជា មេមត់ ពញាក្រែក-តំបែរ, ក្រូចឆ្មារ-ស្ទឹងត្រង់,​កំពង់ចាម​​-​កំពង់សៀម, ត្បូងឃ្មុំ-ក្រូចឆ្មារ, ចំការលើ-ស្ទឹង​ត្រង់, ព្រៃឈរ-កងមាសដោយបាន​ចុះ​ចែក​តាមរយៈភ្នាក់ងារសុខាភិបាលសហការ​ជា​មួយ​អាជ្ញាធរមូលដ្ឋានចាប់ផ្តើមពីថ្ងៃទី២១​រហូតដល់​ថ្ងៃទី២៧ វិច្ឆិកា ២០១១ ត្រូវតែឱ្យ​បាន​រួចរាល់​ជាស្ថាពរតាមការណែនាំរបស់​ក្រសួង​​សុខា​ភិបាល ។   

លោកវេជ្ជបណ្ឌិតគឹម សួរភារុណ ប្រធាន​មន្ទីរសុខាភិបាលខេត្តមានប្រសាសន៍បន្តថា    ជាមួយនោះដែរ រូបលោកបានធ្វើការណែនាំ​ដល់ប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី ទាំង១០​ភូមិនៅក្នុងឃុំជាំ ត្រូវតែមានការប្រុងប្រយ័ត្ន​មុនពេលសម្រាន្តត្រូវ​ដាក់​មុងជារៀងរាល់ពេល​ដើម្បីកុំឱ្យមូសខាំ ព្រោះ​មូសដែកគោលជា​ភ្នាក់​ងារ​ចម្លងមេរោគ​គ្រុន​ចាញ់ពីមនុស្សម្នាក់ទៅ​ម្នាក់ទៀត ។ ចំពោះមុង​សម្រាប់់ចែកជូនគឺថ្មី​សន្លាង ប្រសិនណា​បើគ្រួសារនោះមានគ្នាចំនួន៥​នាក់ ត្រូវឱ្យ​មុង​ចំនួន៥ដែរ តែបើអ្នកដែលធ្លាប់​បានទទួល​ហើយនោះ ក្នុង២នាក់ទទួលបានមុង​តែ​១ទេ គឺចែកជូនដោយឥតគិតថ្លៃ  ។

លោកវេជ្ជបណ្ឌិតគឹម សួរភារុណ បាន​សង្កត់​ធ្ងន់ថា កាលពីឆ្នាំ២០០៩ តាមតួលេខ ដែល​លោកទទួលបាននៅក្នុងស្រុកមេមត់ក្នុង​ចំណោម អ្នកជំងឺចំនួន១០០នាក់​ក្នុងនោះមានអ្នកកើត​ជំងឺ​គ្រុនចាញ់ចំនូន៤៦នាក់ ស្ទើរតែស្មើនឹង៥០​ភាគ​រយទៅហើយ។ បន្ទាប់មកមន្ទីរ​សុខា​ភិបាល​ខេត្ត បានយកចិត្តទុកដាក់ចុះពង្រឹងសុខុមាល​ភាព​ជូនប្រជាពលរដ្ឋ ដោយបានបើកយុទ្ធនាការ​ចុះ​ចែកមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនចាញ់    ពី​តំបន់មួយទៅតំបន់មួយព្រមទាំងបានបង្រៀន​ពីវិធានការពារ ។ រហូតមកដល់ឆ្នាំ២០១០តាម​តួលេខដែលទទួលបានម្តងទៀតក្នុង​ចំណោមអ្នកជំងឺដដែល(១០០នាក់) ក្នុងនោះ​ឃើញអត្រាអ្នកកើតជំងឺគ្រុនចាញ់នៅសល់ត្រឹម​តែ៥ភាគរយប៉ុណ្ណោះ ។

លោកវេជ្ជបណ្ឌិតគឹម សួរភារុណ ប្រធាន​មន្ទីរសុខាភិបាលខេត្ត បញ្ជាក់ថា នៅក្នុងទិស​ដៅ​របស់ក្រសួងសុខាភិបាលចំពោះ​យុទ្ធនាការ​ប្រឆាំង​ទប់ស្កាត់ជំងឺគ្រុនចាញ់នេះត្រូវបានធ្វើ​ឡើង​ចំនួន​៣ដំណាក់កាលរួមមាន១-ឆ្នាំ​២០១១ដល់ឆ្នាំ២០១៥ ត្រូវតែទប់ស្កាត់មិន​ឱ្យមានអ្នកស្លាប់​ដោយជំងឺគ្រុនចាញ់នោះទេ ។  ២-ឆ្នាំ២០១៦​ដល់ឆ្នាំ២០២០ មិនឱ្យកើតមាន​ជំងឺគ្រុនចាញ់ទេ ។ ៣-ឆ្នាំ២០២១ ដល់ឆ្នាំ​២០២៥ លុប​បំបាត់​ជំងឺ​គ្រុនចាញ់ទាំងស្រុង  ។

តាមគម្រោងការដែលត្រូវចុះយុទ្ធនាការ​ចែក​មុងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់នេះត្រូវ​បាន​ធ្វើឡើងព្រមៗនៅតាមបណ្តាស្រុកប្រតិបត្តិ​ខាងលើ ទាំងនៅតំបន់ត្រើយខាងកើតទន្លេ​មេគង្គនិងត្រើយខាងលិចទន្លេមេគង្គដែល​សរុបទាំងអស់មានចំនួន៤២២.៥០០មុង    ប្រភេទ​មុងLLINដែលមានប្រសិទ្ធភាពក្នុងការ​ប្រើប្រាស់រយៈពេល៣ឆ្នាំ ជារបស់ជំនួយមូល​និធិសាកល​ (GFATM) តាមរយៈក្រសួងសុខា​ភិបាល ។ ចំពោះប្រជាពលរដ្ឋដែលទទួល​បាន​​មុងត្រូវតែធ្វើយ៉ាងណាប្រើប្រាស់ឱ្យចំគោល​ដៅមិនត្រូវ​យកទៅលក់នោះទេ ហើយមិនត្រូវ​យកមុង​មក​ជូតលើរាងកាយអាចបណ្តាល​ឱ្យ​រមាស់ស្បែក ៕