ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​៤៩​គ្រឿង​ផ្តល់​ដល់​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​៤៩​នៅ​ខេត្តពោធិ៍សាត់

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ូ​គី​ស្មា​សរី​វ៉ូ​ចំនួន​៤៩​គ្រឿង​ជា​អំណោយ​របស់​សម្ដេច​ក្រឡា​ហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ធ្វើ​ពិធី​ប្រគល់​ជូន​ទៅ​ឲ្យ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​៤៩​ឃុំ សង្កាត់ ចំណុះ​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក​ទាំង​៦…

ខេត្តពោធិ៍សាត់ ៖ ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ូ​គី​ស្មា​សរី​វ៉ូ​ចំនួន​៤៩​គ្រឿង​ជា​អំណោយ​របស់​សម្ដេច​ក្រឡា​ហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ធ្វើ​ពិធី​ប្រគល់​ជូន​ទៅ​ឲ្យ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​៤៩​ឃុំ សង្កាត់ ចំណុះ​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក​ទាំង​៦ របស់​ខេត្តពោធិ៍សាត់ ដើម្បី​ជា​មធ្យោបាយ​ក្នុង​ការ​បម្រើ​ដល់​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​០៦​នា​ពេល​ខាង​មុខ​នេះ ។

ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨ ក្រោម​វត្តមាន​លោក​ឧត្តមសេនីយ៍ទោ សា​រុន ចាន់​ធី ជា​ស្នងការ និង​មានការ​ចូលរួម​ពី​លោក លោកស្រី​ជា​ស្នងការ​រង ប្រធាន អនុប្រធាន​ការិយាល័យ​គ្រប់​ជំនាញ លោក​អធិការ​នគរបាល​ក្រុង​-​ស្រុក និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​៤៩​ឃុំ សង្កាត់ ។

លោក​ឧត្តមសេនីយ៍ទោ សា​រុន ចាន់​ធី មាន​ប្រសាសន៍​ថា ការ​ផ្ដល់​ម៉ូតូ​ជូន​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​៤៩​ឃុំ សង្កាត់​នា​ពេល​នេះ​គឺជា​ការ​យកចិត្តទុកដាក់​របស់​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចំពោះ​មន្ត្រី​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​យើង​ដែល​បាន​ខិតខំ​បម្រើ​ការងារ​កន្លង​មក​ពិសេស​ដើម្បី​បានជា​មធ្យោបាយ​ក្នុង​ការ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ក្នុង​ពេល​បោះ​ឆ្នោត​ខាង​មុខ​នេះ ។

លោកស្នងការ​បាន​រំ​ឮ​ក​ផង​ដែរ​ថា ការ​ចែក​ជូន​ម៉ូតូ​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្នុង​ខេត្តពោធិ៍សាត់​នេះ​គឺជា​លើក​ទី​៤​ហើយ​ដែល​ក្រសួងមហាផ្ទៃ​បាន​ផ្តល់​របប​ទោចក្រយានយន្ត​(​ម៉ូតូ​) និង​ប្រេងសាំង​១២០​លី​ត្រ ព្រមទាំង​ថវិកា​១​លាន​២​សែន​រៀល​ក្នុង​១​ប៉ុស្តិ៍ រយៈពេល​មួយ​ត្រីមាស​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​បន្ថែម​ទៀត ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្នុង​ការ​បម្រើសេវា​តម្រូវការ ជូន​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ