ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​កាំកុងត្រូល​​ផែ​ស្ងួត​​ចុង​ទីភ្នំពេញ ផ្សព្វ​ផ្សាយ​​អំពី​សុវត្ថិ​ភាព​ម្ហូប​អាហារ​​ដល់​សិស្សានុសិស្ស​​កាក​បាទ​ ក្រហម​​ និង​កាយ​រឹទ្ធិ នៅវិទ្យា​ល័យ​ ហ៊ុន សែន ​ប៊ុន​ រ៉ានី វត្តភ្នំ

12 ឆ្នាំ មុន

នៅថ្ងៃទី​២៣ វិច្ឆិកា ឆ្នាំ​២០១១ សាខា​កាំកុង​ត្រូល​ផែស្ងួតចុងទីភ្នំពេញ បាន​ចុះ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពីសុវត្ថិភាពម្ហូបអាហារ​នៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ។
លោក​គី លាភ នាយករងវិទ្យាល័យ​បាន​ឱ្យ​ដឹងថា ក្នុងវគ្គផ្សព្វផ្សាយនេះ សិស្សានុ​សិស្ស​ចូល​រួម​ចំនួន​១៦៨​នាក់ និង​អាជីវ​ករលក់ដូរ​ក្នុង​សាលា​ចំនួន​៣០នាក់ ។

នៅថ្ងៃទី​២៣ វិច្ឆិកា ឆ្នាំ​២០១១ សាខា​កាំកុង​ត្រូល​ផែស្ងួតចុងទីភ្នំពេញ បាន​ចុះ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពីសុវត្ថិភាពម្ហូបអាហារ​នៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ។
លោក​គី លាភ នាយករងវិទ្យាល័យ​បាន​ឱ្យ​ដឹងថា ក្នុងវគ្គផ្សព្វផ្សាយនេះ សិស្សានុ​សិស្ស​ចូល​រួម​ចំនួន​១៦៨​នាក់ និង​អាជីវ​ករលក់ដូរ​ក្នុង​សាលា​ចំនួន​៣០នាក់ ។

លោក​ចាន់ វាសនា ប្រធានសាខា​កាំកុង​ត្រូល​​ផែស្ងួតចុងទីភ្នំពេញ មានប្រសាសន៍ថា បច្ចុ​ប្បន្ននេះ សាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ  មានភារកិច្ចសំខាន់ត្រួតពិនិត្យគុណភាពទំនិញ យថាប្រភេទ​ ទំនិញនាំចេញ-នាំចូល និង​បង្រ្កាប​ការកែ្លងបន្លំទំនិញនៅតាមទីផ្សារ​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ។ ការ​ផ្សព្វផ្សាយ​ពី​សុវត្ថិ​ភាពម្អូប​អាហារ​ដល់លោកគ្រូ-អ្នកគ្រូ សិស្សានុ​សិស្ស និង​អាជីវ​​ករ​លក់​ដូរ​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​នានា​ក្នុង​រាជ​ធានីភ្នំពេញ ធ្វើ​ឡើង​ដោយ​អនុវត្ត​តាម​ផែន​ការ​កំណត់របស់​ក្រសួង​ពាណិជ្ជ​កម្មក៏​ដូច​ជា​អគ្គ​នាយកដ្ឋានកាំកុងត្រូល ​សហ​ការ​ជា​មួយ​ក្រសួង​អប់រំ យុវជន និងកីឡា។ ចំណុច​សំខាន់​នៃការ​ផ្សព្វ​ផ្សាយគឺដើម​្បីឱ្យសិស្សានុសិស្ស អាជីវ​ករ​លក់ដូរ​ទទួលបាននូវចំណេះដឹងទូទៅ ជា​ពិសេស​យល់ដឹងបញ្ហាគុណភាព​សុវត្ថិ​ភាព​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃពីកសិដ្ឋានផលិតរហូតដល់តុបរិ​ភោគ​ ឱ្យ​ចេះធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ​ក្នុង​ការ​ជ្រើសរើសផលិតផលម្ហូបអាហារ​យក​ទៅ​ប្រើ​ប្រាស់​ប្រកបដោយសុវត្ថិភាព​ឱ្យ​ស្គាល់​តួនាទី​របស់​ខ្លួន​ដែល​ជា​អ្នក​ប្រើ​ប្រាស់​តាម​រយៈ​​ការ​បង្ហាញ​ពីមន្រ្តីជំនាញខាងម្ហូបអាហារ។

លោកប្រធាន​សាខា ​សំណូមពរ​ឱ្យ​សិស្សានុ​សិស្សជួយផ្សព្វផ្សាយបន្តដល់មិត្តភក្តិ​គ្រួសារ និង​សហគមន៍ ដើម្បីរួម​ចំណែក​ទប់​ស្កាត់​ការ​ចែក​ចាយ​ម្ហូបអាហារដែលពុំមានសុវត្ថិភាព ក៏ដូច​ជា​ចំណេះ​ដឹងបឋមពីច្បាប់បទដ្ឋានគតិយុត្តិ​ជុំវិញ​ការ​ផលិតចែកចាយម្ហូបអាហារពុំមានសុវត្ថិ​ភាព និងបានផ្តាំផ្ញើដល់ប្អូនៗសិស្សានុ​សិស្ស​ទាំង​អស់​ធ្វើខ្លួនឱ្យសមជាសិស្សល្អ មានអនាម័យ និង​សណ្តាប់ធ្នាប់ល្អក្នុងការសិក្សា និង​គេច​ចេញ​ឱ្យ​ផុត​ពីការជក់បារី​ផឹកគ្រឿងស្រវឹង និង​សេព​គ្រឿង​​ញៀន៕