ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ឆោឡោ​ប្រាប់​អ្នក​ជិតខាង​ឱ្យ​ជួយរ​កកូន ពេល​រក​ឃើញ​…​គួរ​ឱ្យ​រន្ធត់

5 ឆ្នាំ មុន
  • កំពត

ខេត្ត​កែប​៖ ស្ត្រី​ជា​ម្តាយ​ម្នាក់​បាន​ដឹក​ដៃ​កូនប្រុស​អាយុ​២​ខួប​កន្លះ​ទៅ​បេះ​កញ្ឆែត​នៅ​ក្នុង​ប្រឡាយ​ជិត​ផ្ទះ​ដែល​មានទឹក​ជ្រៅ ហើយ​កូនប្រុស​អាយុ​២​ឆ្នាំ​កន្លះ​បាន​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ បណ្តាល​ឱ្យ​លង់​ស្លាប់​គួរ​ឲ្យ​អាណោចអាធ័ម ។ ហេតុ​ការណ៍​​នេះ​​បង្ក​ឱ្យមានការភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ ២០១៨ ស្ថិត​នៅ​ចំណុច​ប្រឡាយ​ទឹក​មួយ​កន្លែង​ក្នុងភូមិ​កោះ​សោម…

ខេត្ត​កែប​៖ ស្ត្រី​ជា​ម្តាយ​ម្នាក់​បាន​ដឹក​ដៃ​កូនប្រុស​អាយុ​២​ខួប​កន្លះ​ទៅ​បេះ​កញ្ឆែត​នៅ​ក្នុង​ប្រឡាយ​ជិត​ផ្ទះ​ដែល​មានទឹក​ជ្រៅ ហើយ​កូនប្រុស​អាយុ​២​ឆ្នាំ​កន្លះ​បាន​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ បណ្តាល​ឱ្យ​លង់​ស្លាប់​គួរ​ឲ្យ​អាណោចអាធ័ម ។ ហេតុ​ការណ៍​​នេះ​​បង្ក​ឱ្យមានការភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ ២០១៨ ស្ថិត​នៅ​ចំណុច​ប្រឡាយ​ទឹក​មួយ​កន្លែង​ក្នុងភូមិ​កោះ​សោម ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។

ក្មេង​ប្រុស​ដែល​ស្លាប់​ឈ្មោះ ហាន់ សៀង​ឡេ​ង ភេទ​ប្រុស អាយុ​២​ឆ្នាំ​កន្លះ មាន​ឪពុក​ឈ្មោះ ហាន់ ខ្លិ​ច អាយុ​៣២​ឆ្នាំ និង​ម្តាយ​ឈ្មោះ សុខ មុំ អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កន្លែង​កើត​ហ​តុ ខាងលើ​។

ទាក់ទិន​នឹង​ករណី​ក្មេង​ប្រុស​លង់ទឹក​ស្លាប់​ខាងលើ លោក​វរសេនីយ៍ឯក តូ​វ សុវណ្ណ អធិការ​នគរបាល​ស្រុក​ដំណាក់​ចង្អើរ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ស្ត្រី​ជា​ម្តាយ​បាន​ដឹក​ដៃ​កូនប្រុស​អាយុ​២​ខួប​កន្លះ​ទៅ​បេះ​កញ្ឆែត​នៅ​ក្នុង​ប្រឡាយ​ជិត​ផ្ទះ​ដែល​មានទឹក​ជ្រៅ ។ ពេល​ម្តាយ​ចុះ​បេះ​កញ្ឆែត​បាន​ទុក​កូន​ឲ្យ​ឈរ​នៅ​លើ​ភ្លឺ​ប្រឡាយ​តែ​ម្នាក់ឯង ដោយ​រវល់​តែ​បេះ​កញ្ឆែត​ភ្លេច​នឹកឃើញ​កូន​ឈរ​នៅ​ភ្លឺ​ប្រឡាយ​តែ​ម្នាក់ឯង រីឯ​កូន​ពេល​ឃើញ​ម្តាយ​ចុះ​ទៅ​បេះ​កញ្ឆែត​នោះ កូនប្រុស​ក៏​ដើរ​នៅ​លើ​ភ្លឺ​ប្រឡាយ​ ពេល​នោះ​រអិល​ជើង​ធ្លាក់​ទៅ​ក្នុង​ទឹក​ប្រឡាយ​បាត់ មួយសន្ទុះ​ក្រោយមក​ទើប​ម្តាយ​នឹកឃើញ​កូន​ដែល​ខ្លួន​បាន​ដាក់​ឲ្យ​ឈរ​នៅ​លើ​ភ្លឺ​ប្រឡាយ ហើយ​ក៏​បាត់​កូន​មិនឃើញ ទើប​មានការ​សង្ស័យ ក៏​រត់​មក​ផ្ទះរ​កកូន​ក្រែង​កូន​ដើរមក​ផ្ទះ​មុន ពេល​មក​ដល់​ផ្ទះ​ក៏​មិនឃើញ​កូន​ទៀត ក៏​ផ្អើល​ឆោឡោ​ប្រាប់​អ្នក​ជិតខាង​ឲ្យ​ជួយរ​កកូន ទើប​ប្រទះ​ឃើញ​កូន​លង់ទឹក​ប្រឡាយ​ស្លាប់​គួរ​ឲ្យ​អាណោចអាធ័ម ។

លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ស្លាប់​បាត់បង់​ជីវិត​ក្មេង​ប្រុស​នេះ គឺ​មក​ពី​ម្តាយ​មានការ​ធ្វេសប្រហែស នៅ​ពេល​ដឹក​ដៃ​កូនប្រុស​ដែល​ទើបតែ​អាយុ​២​ខួប​កន្លះ​ទៅ​បេះ​កញ្ឆែត​ក្នុង​ប្រឡាយ​ដោយ​ទុក​កូន​ឲ្យ​ឈរ​ម្នាក់ឯង លុះ​ពេល​កូន​ធ្លាក់ទឹក​ក៏​ម្តាយ​មិនដឹង​ដែរ ទើប​បណ្តាល​ឲ្យ​លង់​ស្លាប់​គួរ​ឲ្យ​សោកស្តាយ​បែប​នេះ​។

បច្ចុប្បន្ន​ សព​ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​បាន​អាណាព្យាបាល​​ចាត់ចែង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​លំនៅ​ឋាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ