ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូ​ហូ​… មើល​អច្ឆរិយៈ​នៃ​ដើម​ព្រីង​ទឹក​១​គូ​នេះ មិន​អាច​បែក​គ្នា​បាន​ទេ

5 ឆ្នាំ មុន
  • រតនគិរី

អច្ឆរិយៈ​ធម្មជាតិ​នៃ​ដើម​ព្រីង​ទឹក​មួយគូ ត្រូវ​បាន​អ្នក​ភូមិ​ចាត់​ទុក​ថា គឺជា​ដើម​ព្រីង​ស្នេហា ខណៈ​បាន​ដុះ​ជាប់​គ្នា​ប្រមាណ​ជិត​២០​ឆ្នាំ​មក​ហើយ នៅ​នឹង​មាត់​អូរ​តា​ម៉ូ​នៃ​ព្រំចម្ការ​កា​កាវ​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិប​ញុ​ក​ក្នុង ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ ខេត្តរតនគិរី ។…

អច្ឆរិយៈ​ធម្មជាតិ​នៃ​ដើម​ព្រីង​ទឹក​មួយគូ ត្រូវ​បាន​អ្នក​ភូមិ​ចាត់​ទុក​ថា គឺជា​ដើម​ព្រីង​ស្នេហា ខណៈ​បាន​ដុះ​ជាប់​គ្នា​ប្រមាណ​ជិត​២០​ឆ្នាំ​មក​ហើយ នៅ​នឹង​មាត់​អូរ​តា​ម៉ូ​នៃ​ព្រំចម្ការ​កា​កាវ​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិប​ញុ​ក​ក្នុង ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ ខេត្តរតនគិរី ។

ដើម​ព្រីង​ស្នេហា​មួយគូ​នេះ មាន​ទំហំ​ប្រហែលជា​២០​ស​.​ម កម្ពស់​ប្រមាណ​១២​ម៉ែត្រ ហើយ​ដៃ​ទាំង​ពីរ​របស់​វា​មាន​ប្រវែង​ជាង​១​ម៉ែត្រ បាន​តោង​គ្នា​រលាយ​ជា​សាច់​មួយ​នៅ​កម្ពស់​ប្រមាណ​ជា​៤​ម៉ែត្រ ពី​គល់​។ ចំណង​ស្នេហ៍​ដើម​ព្រីង​ទឹក​មួយគូ​នេះ ហាក់​មាំ​ជាង​ស្នេហា​នៃ​មនុស្សលោក​ផង​ក៏​ថា​បាន ។

អច្ឆរិយៈ​ដើម​ព្រីង​ស្នេហ៍ បាន​ធ្វើ​ឱ្យ​ដើម​ឆ្ពង់​ទោល​គ្មាន​គូ​ដ៏​ធំ​មួយ ប្រវែង​១២​ម៉ែត្រ​ដុះ​ក្បែរ​នោះ ហាក់​ចុក​ឈាម​ក៏​រលំ​ដួល​ដោយ​គ្មាន​មូលហេតុ​ជាង​២​ឆ្នាំ​មក​ហើយ​ដែរ មក​គ្រប​ពីលើ​មាត់​អូរ​តា​ម៉ូ ដើម្បី​ដេកចាំ​មើល​ដំណើរ​ស្នេហ៍​អមតៈ​នៃ​ដើម​ព្រីង​ទឹក​មួយគូ​នេះ ។

តែ​ទោះជា​យ៉ាងណា ដើម​ឆ្ពង់​នោះ​ក៏​បាន​ក្លាយជា​ស្ពាន​មួយ សម្រាប់​ឆ្លងកាត់​អូរ ដើម្បី​ឱ្យ​អ្នក​ភូមិ​ជនជាតិ​នៅ​ក្បែរ​នោះ​ឆ្លងកាត់ ។ ហើយ​នេះ គឺជា​កា​រត​ភ្ជាប់​រវាង​ការ​អភិវឌ្ឍន៍​ពី​ត្រើ​មខាង ទៅ​នឹង​ចម្ការ​ដំណាំ​តូច​ៗ​របស់​បងប្អូន​ជនជាតិភាគតិច​ផង​ដែរ ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​ដែល​រស់នៅ​តំបន់​នោះ​ថា ប្រសិនជា​ដើម​ណាមួយ​ត្រូវ​បាន​កាប់​បំផ្លាញ​នោះ ដើម​ទី​២​ក៏​នឹង​ងាប់​ទៅ​ជាមួយ​គ្នា​ផង​ដែរ ។ បើ​ដូច្នេះ​មែន នេះ​គឺជា​ភាព​អច្ឆរិយៈ​ធម្មជាតិ​ដ៏​អស្ចារ្យ​មួយ​ដ៏​កម្រ​នឹង​បាន​ជួប​ណាស់​ក្នុង​លោក ។

អត្ថបទសរសេរ ដោយ