ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កម្លាំងសមត្តកិច្ចនគរបាលក្រុងស្ទឹងត្រែង កាលពីថ្ងៃទី៤ កក្កដា បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធលើបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីជាអនីតិជនម្នាក់ ពីបទរំលោភសេពសន្ថវៈ ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ ឈ្មោះ ឌៀប ផុង អាយុ២២ឆ្នាំ ជនជាតិខ្មែរកម្ពុជាក្រោមនិងជាកម្មករធ្វើឥដ្ឋ ស្នាក់នៅឡឥដ្ឋិ ក្នុងភូមិគីឡូរលេខ៨ សង្កាត់ស្ទឹងត្រែង ។ រីឯក្មេងស្រីរងគ្រោះមានអាយុ៧ឆ្នាំ ។
យោងពាក្យបណ្តឹងរបស់ឪពុកក្មេងរងគ្រោះបានប្តឹងថា កាលពីវេលាម៉ោង០២ និង១០នាទីរសៀលថ្ងៃទី២៩ មិថុនា កន្លងមក ជនសង្ស័យរូបនេះបានលួងលោមកូនស្រីគាត់ឱ្យចូលក្នុងរោងកម្មករស្នាក់នៅ (ទីតាំងឡឥដ្ឋ) ហើយក៏បានរំលោភលើកូនស្រីគាត់តែម្តង ។ ក្រោយឃាត់ខ្លួនសាកសួរ ជនសង្ស័យបានឆ្លើយសារភាពដែរថា «ខ្លួនពិតជាបានរួមភេទជាមួយក្មេងស្រីពិតប្រាកដមែន ប៉ុន្តែមិនបានសុីជម្រៅនោះទេ ។
ទោះជាយ៉ាងណាក្តី យោងទៅលើពាក្យបណ្តឹង និងចម្លើយជនសង្ស័យគ្រប់គ្រាន់ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តហើយ ។
ចែករំលែកព័តមាននេះ