ខេត្តកោះកុង ៖ បើសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមចោរមួយក្រុមឆ្លៀតពេលដែលម្ចាស់មិននៅក៏ធ្វើសកម្មភាពគាស់ផ្ទះលួចអស់ទ្រព្យជាច្រើន ហេតុការណ៍នេះបានកើតឡើងកាលពីចន្លោះម៉ោង៨ដល់ម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅស្រុកបូទុមសាគរ ខេត្តកោះកុង ។
សេចក្តីរាយការណ៍បន្តតៀតថា ករណីចោរលួចគាស់ផ្ទះនេះ គឺខណៈពេលម្ចាស់រវល់ទៅវាលស្រែស្ទូងស្រូវនៅចំណុចភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ស្រាប់តែឆ្លៀតពេលម្ចាស់ផ្ទះមិន ស្រាប់តែជនមិនស្គាល់មុខ១ក្រុមក៏ធ្វើសកម្មភាពលួចគាស់ផ្ទះជនរងគ្រោះឈ្មោះ មុត បាន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរធ្វើស្រែ បណ្តាលឲ្យបាត់បង់រួមមាន ខ្សែ.កមាសទម្ងន់៣ជី, ចិញ្ចៀនមាសទម្ងន់២ជី, ក្រវិលប្លាទីនទម្ងន់៥ហ៊ុន, ចិញ្ចៀនប្លាទីនទម្ងន់២ហ៊ុន, ខ្សែដៃប្លាទីនទម្ងន់២ហ៊ុន និងលុយខ្មែរចំនួន៧០០,០០០រៀល ព្រមទាំងអាគុយមួយគ្រឿងទៀត ។
ពាក់ព័ន្ធករណីខាងលើនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុក និងកំពុងស្រាវជ្រាវស៊ើបអង្កេត ដើម្បីតាមចាប់ក្រុមជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕
ចែករំលែកព័តមាននេះ