ខេត្តស្វាយរៀង ៖ ជនជាតិវៀតណាមម្នាក់ បានត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនពីបទកាន់កាប់ឬដឹកជញ្ជួនអាវុធដោយគ្មានច្បាប់អនុញ្ញាត និងដកហូតបានកាំងភ្លើងអាកាAK៤៧មួយដើម កាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី២១ ខែមិថុនា នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។
បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្តឱ្យដឹងថា ដោយទទួលបានព័ត៌មានរាយការណ៍ថា នៅចំណុចខាងលើមានករណីរក្សាទុកអាវុធខុសច្បាប់នោះ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងទទួលផែនយុត្តិធម៌ ដឹកនាំកងកម្លាំងចុះទៅបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ។
ជនដែលត្រូវបានឃាត់ខ្លួននេះឈ្មោះ ទ្រឿង មិញថុង ភេទប្រុស អាយុ២១ឆ្នាំ ជាកម្មករសំណង់ មានទីលំ នៅភូមិ៥ សង្កាត់តឹងហៀប ក្រុងធូយូវ ខេត្តប៊ិនយឿង ប្រទេសវៀតណាម ។តាមចម្លើយរបស់ជនសង្ស័យ
គឺកាំភ្លើងនេះ គេទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅក្រុងបាវិត ។
ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតមាន កាំភ្លើងអាកា៤៧មួយដើម បង់ចំនួន២ គ្រាប់ចំនួន៥៦គ្រាប់ កែវយឹត១ សាងសម្រាប់ដាក់គ្រាប់១ខ្សែ ពិល១ និងឡាស៊ែរដាក់ជាប់កាំភ្លើង១ ។ ជនសង្ស័យនិងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជួនទៅសាលា ដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ