ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស្លា.ប់​យ៉ាង អាណោចអាធម៌​ដែល​មុខ​សុទ្ធតែ​ឈាម​ខណៈ​ដើមឈើ​រលំ​លើ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធម៌ ខណៈ​កំពុង អារឈើ​យក ទៅ​សាងសង់​ផ្ទះ ត្រូវ​ដើមឈើ​ដួល​សង្កត់ ដែល​ករណី​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជា​០៨​ព្រឹក ថ្ងៃ​ទី​២៤…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធម៌ ខណៈ​កំពុង អារឈើ​យក ទៅ​សាងសង់​ផ្ទះ ត្រូវ​ដើមឈើ​ដួល​សង្កត់ ដែល​ករណី​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជា​០៨​ព្រឹក ថ្ងៃ​ទី​២៤ មិថុនា ២០១៨ នៅ​ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ។

លោក​សូ សុវណ្ណ ស្នងការ​រង​ទទួល​បន្ទុក​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ដោយសារ​ការ​អា​ឈើ រលំ​ដួល​ត្រូវ​ជន​រង​គ្រោះ​បែកក្បាល បណ្ដាល​ឱ្យ​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង ។ ករណី​នេះ​កើតហេតុ​នៅ​ចំណុច​ត្រពាំង​ទឹកល្អក់ ស្តិ​ត​នៅ​ភូមិ មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ។

ជន​រង​គ្រោះ​មានឈ្មោះ ភាព ផា​ន់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អូ​យ៉េះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​បាន​ទៅ​អារឈើ ដើម្បី​យក​មក​សាង​សង់ផ្ទះ ។ នៅ​ពេល​អារឈើ​ដាច់​ហើយ​ឈើ​ជាប់​វល្លិ ពេល​រលំ​មក​ក៏​សង្កត់​លើ ត្រូវ​ចំ​ក្បាល​ស្លាប់​ភ្លាម​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។

លោកស្នងការ​រង​បន្ត​ថា ពេល​កម្លាំង​ចុះ​ពិនិត្យ​សាកសព​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ឈើ​សង្កត់​ពិតប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ