ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់មើលមិន​ដឹងមែន… ស្តែង​ដូចជាងឡាន​នេះបាត់ជីវិត​ភ្លាម

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា បុរស​ជា​ជាង​រថយន្ត​ម្នាក់​ត្រូវ​កាប៊ី​ន​រថយន្ត​ធ្លាក់​សង្កត់​កៀប​​ជាប់​បណ្ដាល​ឱ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​​បំផុត កើតឡើងនៅ​​វេលា​ម៉ោង០​២ និង៣០​នាទី​រសៀល​ថ្ងៃ​ទី​២២​ឧសភា នៅ​ត្រង់​ចំណុច​យាន្ត​ដ្ឋា​ន​មួយ​កន្លែង​យីហោ​ «​ហុង ឆាយ» ស្ថិត​ក្នុង​ភូមិ​ចម្ការ​ប្ញ​ស្សី…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា បុរស​ជា​ជាង​រថយន្ត​ម្នាក់​ត្រូវ​កាប៊ី​ន​រថយន្ត​ធ្លាក់​សង្កត់​កៀប​​ជាប់​បណ្ដាល​ឱ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​​បំផុត កើតឡើងនៅ​​វេលា​ម៉ោង០​២ និង៣០​នាទី​រសៀល​ថ្ងៃ​ទី​២២​ឧសភា នៅ​ត្រង់​ចំណុច​យាន្ត​ដ្ឋា​ន​មួយ​កន្លែង​យីហោ​ «​ហុង ឆាយ» ស្ថិត​ក្នុង​ភូមិ​ចម្ការ​ប្ញ​ស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខណ​:​ពេល​កំពុង​ជួសជុល​រថយន្ត​នោះ​ ។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ឈ្មោះ​ពឿ​ន មុន្នី ​អាយុ​៣៩​ឆ្នាំ ជា​ជាង​ជួសជុល​រថយន្ត​ក្នុង​យាន​ដ្ឋាន​ខាងលើ និង​មាន​ទីលំនៅ​​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជាង​រថយន្ត​រូប​នេះ​ បាន​ជួសជុល​ម៉ាស៊ីនរថយន្ត​ធុន​ធំ​មួយ​គ្រឿង ហើយ​បាន​លើក​កាប៊ី​ន​ឡើង​លើ ដើម្បី​ចូល​ពិនិត្យ​ម៉ាស៊ីន​។ ប៉ុន្តែ​ពេល​កំពុង​ជួសជុល ទំនង​ខុស​បច្ចេកទេស ស្រាប់តែ​កាប៊ី​ន​រថយន្ត​បាន​ធ្លាក់​សង្កត់​កៀប​ជាប់​ដើមទ្រូង​ បណ្ដាល​ឲ្យ​ដាច់ខ្យល់​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​។

សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ដើម្បី​ពិនិត្យ​ទីតាំង​កើតហេតុ និង​សព​ជន​រង​គ្រោះ​ភ្លាម​ៗ​ដែរ ក្រោយ​ពី​ទ​ទួល​​បាន​ព័ត៌មាន​នេះ​ ។ មន្ត្រី​ជំនាញ​កំពុង​សួរ​សាក្សី​នានា​ដែល​នៅ​ទៅ​នោះ រីឯ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

អត្ថបទសរសេរ ដោយ