ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងាយស្រួល​សម្រាប់អ្នកមិនទាន់​​ធ្វើ​ប៉ាស្ព័រ​​ហើយ​​ចឹង​…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ចាប់ពី​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១៨ នេះ ការ​ផ្តល់​ជូន​លិខិតឆ្លងដែន​គំរូ​ថ្មី នឹង​ត្រូវ​ផ្តល់​​ជូន​មាន​ដូច​ជា ៖ សម្រាប់​មនុស្ស​ចាស់…

រាជធានី​ភ្នំពេញ ៖ គិត​ចាប់ពី​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១៨ នេះ ការ​ផ្តល់​ជូន​លិខិតឆ្លងដែន​គំរូ​ថ្មី នឹង​ត្រូវ​ផ្តល់​​ជូន​មាន​ដូច​ជា ៖ សម្រាប់​មនុស្ស​ចាស់ ទី​១-​សេវា​រយៈពេល​១​ថ្ងៃ (​តម្លៃ​១​ក្បាល ២០០$), ទី​២-​សេវា​រយៈពេល​៧​ថ្ងៃ (​តម្លៃ​១​ក្បាល ១៥០$) និង​ទី​៣-​សេវា​រយៈពេល​១៥​ថ្ងៃ (​តម្លៃ​១​ក្បាល ១០០$) ។ ដោយឡែក សម្រាប់​កូន​ក្មេង​វិញ គឺ​មានការ​ផ្តល់​ជូន ទី​១-​សេវា​រយៈ​១​ថ្ងៃ (​តម្លៃ​១​ក្បាល ១៦០$), ទី​២-​សេវា​រយៈពេល​៧​ថ្ងៃ (​តម្លៃ​១​ក្បាល ១២០$) និង​ទី​៣-​សេវា​រយៈពេល​១៥​ថ្ងៃ (​តម្លៃ​១​ក្បាល ៨០$) ។

នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ បានប្រកាស​កាល​ពី​ថ្ងៃ​ទី​១៧ ឧសភា នេះ ។

ការ​កែប្រែ​ជាថ្មី​​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​នៃ​ការ​ផ្តល់​សេវា​លិខិតឆ្លងដែន​ធម្មតា សម្រាប់​ជូន​ទៅ​ដល់​ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ងាយស្រួល និង​ឆាប់រហ័ស​ជាង​មុន ។

សូម​មើល​តារាង​​​ដូច​ខាងក្រោម ៖

អត្ថបទសរសេរ ដោយ