តែ២គោលដៅសោះបានច្រើនទៅហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នេះ កម្លាំងនគរបាលរបស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលដឹកនាំដោយលោក សៀង សុខ…
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នេះ កម្លាំងនគរបាលរបស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលដឹកនាំដោយលោក សៀង សុខ…
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នេះ កម្លាំងនគរបាលរបស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោកលឹម ស៊ាង ហៃក្រឡាបញ្ជីបានសហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះត្រួតពិនិត្យ និងការស្នាក់នៅរបស់ជនបរទេសដោយបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន៩នាក់ នៅខណ្ឌជ្រោយចង្វារ និងខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា ក្នុងពេលនេះដែរកម្លាំងនគរបាលរបស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីសហការជាមួយកម្លាំងរបស់ស្នងការនគរបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោកសៀង សុខ ព្រះរាជអាជ្ញារងអមសារលាដំបូងរាជធានីភ្នំពេញ ។ បានចុះប្រតិបត្តិការត្រួតពិនិត្យការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសចំនួន២គោលដៅ ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា គោលដៅទាំង២បានធ្វើឡើងនៅចំណុចភូមិដើមគរ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងសង្កាត់ស្រះចក ខណ្ឌដូនពេញធ្វើការឃាត់ខ្លួនជនជាតិវៀតណាមសរុបចំនួន០៩នាក់ ក្នុងនោះមានស្រី០៨នាក់ ដែលបានលួចចូលមកស្នាក់នៅ និងបំពេញការងារដោយខុសច្បាប់ និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ។
ក្រោយពីប្រតិបត្តិការចុះត្រួតពិនិត្យការស្នាក់នៅ និងបំពេញការងារនៅគោលដៅទាំង២ខណ្ឌខាងលើ និងបានបញ្ជូនជនជាតិវៀតណាមប្រុសស្រីទាំង០៩នាក់(ស្រី០៨នាក់) ខាងលើទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ