ជាធម្មតាភាពខ្ជិលច្រអូសរបស់មនុស្សមិនថា ប្រុស ឬ ស្រី តែងតែមានជានិច្ចគ្រាន់តែតិចឬច្រើនទៅតាមប្រភេទមនុស្ស ប៉ុន្តែអ្នកអាចនឹងមិនដឹងពីផលប៉ះពាល់នូវរាល់សកម្មភាពខ្ជិលច្រអូសទាំងនោះចំពោះអ្នកឡើយ ។ ជាក់ស្តែងសកម្មភាពខ្ជិលច្រអូសសាមញ្ញៗរបស់ស្ត្រីប៉ុន្មានចំណុចនេះវាអាចនឹងផ្តល់ភាពអវិជ្ជមានដល់អ្នកបាន ប្រសើនបើអ្នកខ្ជិលធ្វើវានោះ ។
១-មិនលាងសំអាតផ្ទៃមុខ ៖ នេះជាបញ្ហាដ៏ចម្បងមួយរបស់ស្ត្រីដែលរមែងអះអាងថា ងងុយគេង ទើបមិនលាងសំអាតផ្ទៃមុខឱ្យបានស្អាត ។ ឥរិយាបថបែបនេះ រមែងធ្វើឱ្យស្ត្រីកើតមុនលើផ្ទៃមុខ និងជាំមុខ ។
២-មិនចូលចិត្តដេក ៖ ទង្វើបែបនេះប្រឈមមុខនឹងការឆ្លងមេរោគ និងអាចធ្វើឱ្យពិការភ្នែកបាន ។
៣-មិនព្រមទំពារអាហារឱ្យម៉ដ្ឋ ៖ ការមានឥរិយាបថប្រភេទនេះ នឹងបណ្តាលឱ្យមានជំងឺក្រពះ និងពោះវៀនដ៏ធ្ងន់ធ្ងរ ។
៤-មិនជូតគំរបបង្គន់ ៖ មនុសុ្សជាច្រើននាក់រមែងព្រងើយកន្តើយមិនជូតគំរបបង្គន់ ប៉ុន្តែត្រូវដឹងថា គំរបបង្គន់ជាប្រភពនៃបណ្តុំមេរោគ ដូច្នេះមុនពេលប្រើគួរតែជូតជាប្រចាំ ។
៥-ខ្ជិលច្រអូសកាន់ទូរស័ព្ទ ៖ ក្នុងពេលនិយាយឃើញនិយមយកទូរស័ព្ទទៅគាបត្បៀតរវាង.ក និងស្មា ជាហេតុធ្វើឱ្យសាច់ដុំនៅបរិវេណខាងលើ មានអាការឡើងរឹង អ្នកប្រើប្រាស់តែងតែមានអារម្មណ៍ឈឺចុករោយស្មា រហូតធ្វើឱ្យសរសៃប្រសាទតាមសាច់ដុំរលាក ៕
ចែករំលែកព័តមាននេះ