កិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ បទបញ្ជានីតិវិធីការបោះឆ្នោត
- សៀមរាប
ខេត្តសៀមរាប ៖ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាថ្ងៃច័ន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៤…
ខេត្តសៀមរាប ៖ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាថ្ងៃច័ន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៤…
ខេត្តសៀមរាប ៖ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាថ្ងៃច័ន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយអំពី ច្បាប់បទបញ្ជានីតិវិធីការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត នាពេលខាងមុខ។ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់អស់លោក ឧត្តមសេនីយ៍ស្នងការង លោកនាយ នាយរងការិយាល័យ លោកអធិការនគរបាលក្រុង/ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល សរុបចំនួន១៨៥នាក់ផងដែរ។
ក្នុងឱកាសកិច្ចប្រជុំនាពេលនេះដែរ លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត បានដាស់តឿន ក្រើនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការរក្សាការពារនូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងភូមិសាស្ត្រ ដែលខ្លួនគ្រប់គ្រង់ និងចំពោះមុខ ក្រោយវិលត្រឡប់ទៅវិញសូមឱ្យអស់លោកត្រូវបន្តធ្វើការផ្សព្វផ្សាយអំពីច្បាប់បទបញ្ជានីតិវិធី ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដល់កម្លាំងក្រោមឱវាទ ឱ្យបានយល់ដឹងក្នុងកិច្ចការពារ និងនាធាឱ្យកិច្ចដំណើរការបោះឆ្នោត នាពេលខាងមុខ ប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឱ្យបានល្អត្រឹមត្រូវ និងមានតម្លាភាពផងដែរ៕
ចែករំលែកព័តមាននេះ