ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពុល​ស្លា.ប់​ជា​បន្តបន្ទាប់​​ធ្វើឱ្យចលាចលពេញ​ភូមិ​ (មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ រថយន្ត​សា​ម៉ុ​យ​ជា​ច្រើន​គ្រឿង​នៅ​តែ​បង្កើន​សកម្មភាព​ដឹក​ជញ្ជូន​អ្នក​ភូមិ​ចេញពី​ភូមិ​ស្រែ​ន​ន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក៏​ដូច​ជា​ដឹក​សព​ពី​មន្ទីរពេទ្យ​ត្រឡប់​មក​ភូមិ​វិញ ខណៈ​ដែល​ការ​ផ្ទុះ​បាតុភាព​ពុល​ទៅ​លើ​អ្នក​ភូមិ​នៅ​មិន​ត្រូវ​បាន​កំណត់​ថា បណ្តាល​មក​ពី​ពុល​អ្វី​ឲ្យ​ប្រាកដ ហើយ​នៅ​តែ​មិន​ទាន់​ថមថយ​នៅ​ឡើយ​នោះ​ទេ​។…

ខេត្តក្រចេះ ៖ រថយន្ត​សា​ម៉ុ​យ​ជា​ច្រើន​គ្រឿង​នៅ​តែ​បង្កើន​សកម្មភាព​ដឹក​ជញ្ជូន​អ្នក​ភូមិ​ចេញពី​ភូមិ​ស្រែ​ន​ន ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក៏​ដូច​ជា​ដឹក​សព​ពី​មន្ទីរពេទ្យ​ត្រឡប់​មក​ភូមិ​វិញ ខណៈ​ដែល​ការ​ផ្ទុះ​បាតុភាព​ពុល​ទៅ​លើ​អ្នក​ភូមិ​នៅ​មិន​ត្រូវ​បាន​កំណត់​ថា បណ្តាល​មក​ពី​ពុល​អ្វី​ឲ្យ​ប្រាកដ ហើយ​នៅ​តែ​មិន​ទាន់​ថមថយ​នៅ​ឡើយ​នោះ​ទេ​។

បើ​គិត​មក​ត្រឹម​ថ្ងៃ​ទី​៦ ឧសភា​នេះ ចំនួន​អ្នក​រង​គ្រោះ​ដោយសារ​ពុល​អាជ្ញាធរ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ផ្តើម​ដោយសារ​ពុល​ទឹក​នោះ គឺ​មានការ​កើនឡើង​រហូត​ដល់​ទៅ​១០​នាក់ ក្នុង​​នោះ​ស្រី​៧​នាក់​មាន​ម្នាក់​មាន​ផ្ទៃពោះ​៤​ខែ ចំណែកឯ​អ្នក​រង​គ្រោះ​មាន​អ​កា​រៈ​មិន​ស្រួល​​ចំនួន​រហូត​ដល់​ជាង​១០០​នាក់ ហើយ​អ្នក​ភូមិ​ទាំងនោះ​ក៏​កំពុង​តែ​ជួយ​សង្គ្រោះ​បន្ទាន់​ពី​ក្រុម​គ្រូពេទ្យ ។ ហើយការ​ពុល​​នេះ គឺ​កើតឡើង​តាំងពី​ថ្ងៃ​ទី​៣ ឧសភា​មក​ម្ល៉េះ ហើយ​កើត​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​ឡើង​ក្នុង​អំឡុង​រយៈពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ឈា្ន​ង សុ​វត្ថា ប្រធាន​មន្ទីរ​សុ​ខាភិបាល​ខេត្ត​។

ស្ត្រី​ជា​អ្នក​ភូមិ​រង​ការ​ពុល​ម្នាក់​ឈ្មោះ ភឿន រាំ​អី អាយុ​៣៨​ឆ្នាំ ដែល​មាន​ម្តាយ​អាយុ​ជាង​៧០​ឆ្នាំ​បាន​ស្លាប់​ដោយ​ការ​ពុល​នោះ​ប្រាប់​ថា អ​កា​រៈ​របស់​អ្នក​ភូមិ​គឺ​ស្រ​ដៀង​គ្នា​ដូច​ជា វិលមុខ ស្រវាំងភ្នែក ឈឺក្បាល តឹង​ណែន​ដើមទ្រូង​។ ហើយ​មុន​នឹង​កើត​អ​កា​រៈ​ពុល​នេះ អ្នក​ភូមិ​បាន​ទៅ​ដងទឹក​ពី​ព្រែក​មក​ប្រើ និង​ឃើញ​មាន​ត្រី​ពុល​ងាប់​អណ្តែត​ហូរ​ពេញ​ក្នុង​ព្រែក តែ​អ្នក​ភូមិ​បាន​យក​ត្រី​នោះ​មក​ហូប ក្រោយ​ពី​នាំ​គ្នា​ហូប​ទឹក​និង​ត្រី​នោះ​ក៏​កើត​អាការៈ​បែប​នេះ​តែ​ម្តង​។

ស្នងការ​នគរបាល​ខេត្តក្រចេះ​ប្រាប់​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​នគរបាល​ក្រោម​ការ​ដឹកនាំ​​បាន​​ចុះ​ស្រាវជ្រាវ​​នៅ​តំបន់​​ខាងលើ​ព្រែក និង​អូរ​​ទៅ​លើ​ទីតាំង​ក្រុមហ៊ុន​កៅស៊ូ និង​ថ្ម​ម៉ា​ប់​មួយ​ចំនួន ដើម្បី​រុករក​ក្រែង​​មាន​ភាព​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​ការ​ពុល​នេះ ចំណែកឯ​លទ្ធ​ផល​យ៉ាងណា​នោះ​នៅ​មិន​ទាន់​កំណត់​នៅឡើយ​ទេ​។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ