ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​កម្ទេច​ចោល​គ្រឿងញៀ.ន​មួយ​ចំនួន​ធំ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៨ លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជា​អនុប្រធាន​គណ​:​កម្ម​ការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន…

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៨ លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជា​អនុប្រធាន​គណ​:​កម្ម​ការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​គណៈកម្មការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ដុត​បំផ្លាញ​គ្រឿងញៀន​តាម​អំណាច​សាលក្រម​សម្រេច​របស់​សាលាដំបូង​ខេត្ត​ទាំង​៥​រួម​មាន ខេត្ត​ព្រះ​សីហ​នុ ខេត្តកោះកុង ខេត្តកំពត ខេត្តកំពង់ស្ពឺ និង​ខេត្តតាកែវ ។

នៅ​ក្នុង​ស​ន្ទ​រក​ថា​ស្វាគមន៍​របស់​លោកស្រី ចាត សូរ​ស្មី ព្រះរាជអាជ្ញា​អម​សាលាតំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា កម្មវិធី​ដុត​បំផ្លាញ​គ្រឿងញៀន ព្រមទាំង​វត្ថុ​តាង​ប្រើប្រាស់​សម្រាប់​ជក់​ដទៃ​ទៀត ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីធ្លា​ពហុ​កីឡាដ្ឋាន ស្ថិត​ក្នុង​សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ នៅ​ក្នុង​ស​ន្ទ​រក​ថា​ខាងលើ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ចំនួន​គ្រឿងញៀន​ដែល​ខេត្ត​ទាំង​៥​ខាងលើ​ដកហូត​បាន​នៅ​ក្នុង​យុទ្ធនាការ​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​នា​ពេល​កន្លង​មក ហើយ​ត្រូវ​នាំ​យក​មក​ដុត​បំផ្លាញ​ចោល​តាម​ការ​គ្រោងទុក​មាន ១.​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) មាន​ចំនួន​៤,៦៣៧.៤២​ក្រាម និង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (WY) មាន​ចំនួន​២,៨៦១.៦៨​ក្រាម និង​កញ្ឆា​ក្រៀម​ចំនួន​១១០.៦៧​គីឡូក្រាម ៕

bty
dav
dav
dav

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ