រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មុននេះនៅវេលាម៉ោង៨ជាង កម្លាំងនគរបាលអន្តោប្រវេសន៍បានចុះត្រួតពិនិត្យដែលឃាត់ និងឆែកឆេរជនជាតិវៀតណាមចំនួន២២នាក់ មានស្រី៨នាក់ នៅចំណុចភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។
ការណ៍នេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោម៉ុក ប៊ុនឈាងអនុប្រធាននាយដ្ឋានស៊ើបអង្កេត និងអនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងសម្របសម្រួលដោយលោកសៀង សុខព្រះរាជ្ញារងអមលាសាដំបូងរាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍បន្តថា នៅក្នុងការត្រួតពិនិត្យនេះសមត្ថកិច្ចរកឃើញជនជាតិវៀតណាមគឺសុទ្ធតែសៀវភៅស្នាក់នៅ សញ្ជាតិខ្មែរខុសប្រក្រតី និងខ្លះអត់មានឯកសារគ្រប់គ្រាន់ រួចក៏បានសាកសួរ ហើយបន្តបញ្ជូនខ្លួនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៕
ចែករំលែកព័តមាននេះ