ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ផ្តល់​រថយន្ត​គ្លីនិក​20​គ្រឿងក្នុង​គម្រោង​40​គ្រឿង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​គ្លីនិក​ចល័ត​ជំហាន​ដំបូង​ចំនួន​២០​គ្រឿង​ ដែល​ជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជា មានិត​ចិន​ជូន​ដល់​ព្រះរាជាណា​ចក្រ​កម្ពុជា​បាន​មក​ដល់​រាជធានី​ភ្នំពេញ​ហើយ​កាលពី​ថ្ងៃ​ទី​១៩ មេ​សា កន្លង​ទៅ​នេះ​។ នៅ​ខែតុលា​ខាង​មុខ រថយន្ត​២០​គ្រឿង​ទៀត​នឹង​មក​ដល់ ។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​គ្លីនិក​ចល័ត​ជំហាន​ដំបូង​ចំនួន​២០​គ្រឿង​ ដែល​ជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជា មានិត​ចិន​ជូន​ដល់​ព្រះរាជាណា​ចក្រ​កម្ពុជា​បាន​មក​ដល់​រាជធានី​ភ្នំពេញ​ហើយ​កាលពី​ថ្ងៃ​ទី​១៩ មេ​សា កន្លង​ទៅ​នេះ​។ នៅ​ខែតុលា​ខាង​មុខ រថយន្ត​២០​គ្រឿង​ទៀត​នឹង​មក​ដល់ ។

លោក​សាស្ដ្រាចារ្យ ស៊ា ហួង អនុ​រដ្ឋ​លេខាធិ​ការ​ក្រសួងសុខាភិបាល និង​លោក​លី អាន ទីប្រឹក្សា​នៃ​ការិយា ល័យ​ទីប្រឹក្សា​សេដ្ឋកិច្ចពាណិជ្ជកម្ម​នៃ​ស្ថាន​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំកម្ពុជា​បាន​អញ្ជើញ​ទៅ​ទទួល​ក្បួន​រថយន្ត​នៅ​ច្រក​ទ្វារ​អន្តរជាតិ​បា​វិត​ព្រំដែន​កម្ពុជា​-​វៀតណាម ។ រថយន្ត​សម្រាប់​ការ​ព្យាបាល​ទាំងនេះ គឺ​ផលិត​តាម​ការ​វាស់វែង​តួ​រថយន្ត​សម្រាប់​តែ​ប្រទេស​កម្ពុជា នៅ​ក្នុង​រថយន្ត​បាន​បំពាក់​បរិក្ខារ​ពេទ្យ​សម្រាប់​ការ​ព្យាបាល​យ៉ាង​ទំនើប ឆ្លង​តាម​ការ​កែ​ច្នៃ​ប្រកបដោយ​ជំនាញ ។ នៅ​ក្នុង​រថយន្តក្រុង​ដែល​មាន​តួ​ប្រវែង​១២​ម៉ែត្រ បាន​រៀបចំ​បន្ទប់​ជំនាញ ព្យាបាល​តាម​ផ្នែក​ជំងឺ​ចំនួន​៧​បន្ទប់ និង​បំពាក់​បរិក្ខា​ចំនួន​២២​ប្រភេទ ។

រថយន្ត​មួយ​អាច​បំពេញ​ការ​ព្យាបាល​ផ្នែក​ជំងឺ​កុមារ ផ្នែក​ជំងឺ​ទូទៅ ផ្នែក​សម្ភព ទន្តសាស្ដ្រ ផ្នែក​ជំងឺ​ត្រចៀក ច្រមុះ​បំពង់ក ថត​កម្ម​រស្មីអិ​ច អេកូ​សាស្ដ្រ​ព្រមទាំង​តម្រូវការ​ពិនិត្យ និង​ព្យាបាល​ជំងឺ ស្រប​តាម​ធាតុអាកាស​ដែល​មាន​សំណើម និង​ក្ដៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ចំណែក​ដំបូល​រថយន្ត​មាន​តម្លើង​ប៉ា​រ៉ា​តង់ អាច លាត សន្ធឹង និង​បង្រួម​បាន ព្រមទាំង​បាន​បំពាក់​តុ និង​កៅអី​បត់បែន អាច​ពិនិត្យ​ជំងឺ​នៅ​ក្រោម​រថយន្ត និង​ការ​ព្យាបាល​ជំងឺ​នៅ​លើ​រថយន្ត ។រថយន្ត​គ្លី​និ​ច​ចល័ត​ទាំងនេះ ក្រសួង​សុខាភិ​បាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឯកភាព​បែងចែក​ឱ្យ​ខេត្ត​នានា នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា បើក​សេវាកម្ម ការ​ព្យាបាល​ជំងឺ​ដោយ​ល្បាត​ចល័ត បំពេញតម្រូវការ​របស់​ប្រជាជន ដោះស្រាយ​លំបាក​នៅ​តំបន់​ដាច់​ស្រយាល ។ ក៏​ជា​ការ​បង្ហាញ​យ៉ាង​ជាក់ស្ដែង​ថា នេះ​ជា​ផ្លែផ្កា​នៃ​ចំណងមិត្តភាព​ជា​ប្រពៃណី​នៃ​ប្រជាជន​ប្រទេស​ទាំង​ពីរ​ចិន​-​កម្ពុជា ។

រថយន្ត​ដែល​បញ្ជូន​មក​ជា​លើក​ដំបូង​នេះមាន​ចំនួន​២០​គ្រឿង បាន​ចេញដំណើរ​នៅ​ថ្ងៃ​ទី១៧ ខែមីនា ឆ្នាំ​២០១៨ ពី​ក្រុង​ស៊ូ​ចូ​វ ចេញតាម​ច្រកព្រំដែន​ភីង​សៀង ខេត្ត​ក្វា​ង​ស៊ី ឆ្លងកាត់​តាម​ប្រទេស​វៀតណាម​ចូល​មក​កម្ពុជា និង​ចុង​ក្រោយ​បាន​មក​ដល់​រាជធានី​ភ្នំពេញ​ហើយ ។ ការ​បើកបរ​តាម​ផ្លូវ​សរុប​ជាង​ប្រាំ​ពាន់​គីឡូម៉ែត្រ ក្រោម​គម្រោង​ជំនួយ​រថយន្ត​គ្លីនិក​ចល័ត​ជូន​ប្រទេស​កម្ពុជា​សរុប​ទាំងអស់​៤០​គ្រឿង ហើយ​រថយន្ត​ដែល​នៅ​សេសសល់​នឹង​មក​ដល់​ក្នុង​ខែតុលា ឆ្នាំ ២០១៨ ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ