ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ ! Salah វ៉ា​ដាច់ Messi ឈរ​លេខ​១​លើ​កំពូល​តារាង​បាត់

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជនជាតិ​អេ​ហ្ស៊ី​ប Mohamed Salah របស់​ក្លិប​ហង្ស​ក្រហម Liverpool បាន​ឈរជើង​លើ​លំដាប់​កំពូល​ក្នុង​តារាង​ស្បែកជើង​មាស…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជនជាតិ​អេ​ហ្ស៊ី​ប Mohamed Salah របស់​ក្លិប​ហង្ស​ក្រហម Liverpool បាន​ឈរជើង​លើ​លំដាប់​កំពូល​ក្នុង​តារាង​ស្បែកជើង​មាស European Golden Shoe ឆ្នាំ​២០១៨ ហើយ​នៅ​ពេល​នេះ ។

Salah ជា​កីឡាករ​ដំបូង​គេ​នៅ​ក្នុង​លី​គ​កំពូល​ទាំង​ប្រាំ​របស់​អឺរ៉ុប​ដែល​បាន​រក​គ្រាប់​បាល់​៣០​គ្រាប់​ក្នុង​រដូវ​កាល​នេះ ។ ជា​មូ​យ​នឹង​លទ្ធផល​នេះ​រូបគេ​បាន​ស៊ីដាច់ Messi ឡើង​ទៅ​ដល់​លេខ​មួយ​ក្នុង​តារាង ។ លទ្ធផល​៣០​គ្រាប់​របស់​គេ​ស្មើនឹង​៦០​ពិន្ទុ ដែល​លើស Messi ២​ពិន្ទុ ។ ពួក​គេ​ទាំង​ពីរ​នាក់​ឈរ​នៅ​លំដាប់​ទី​មួយ​ជាមួយ​គ្នា​អស់​ពេល​ប៉ុន្មាន​ស​ប្តា​ហ៍​មក​ហើយ ។

គួរ​បញ្ជាក់​ថា តំណែង​ឈរជើង​លើ​កំពូល​តារាង​នេះ អាច​នឹង​មានការ​ប្រែប្រួល ព្រោះតែ Messi នៅ​សល់​ការ​ប្រកួត​ក្នុង LaLiga ៦​ប្រកួត​ទៀត ខណៈ​ដែល Salah សល់​តែ​៤​ប្រកួត​ទៀត​ប៉ុណ្ណោះ​ក្នុង Premier League ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ