Messi ម្នាក់ឯងមិនអាចលើកពាន World Cup បានទេ!
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា ប្រធានសមាគមបាល់ទាត់អាហ្សង់ទីន លោក Claudio Tapia ជឿជាក់ថា បើទោះបីជា…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា ប្រធានសមាគមបាល់ទាត់អាហ្សង់ទីន លោក Claudio Tapia ជឿជាក់ថា បើទោះបីជា…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា ប្រធានសមាគមបាល់ទាត់អាហ្សង់ទីន លោក Claudio Tapia ជឿជាក់ថា បើទោះបីជា Messi ត្រូវបានគេចាត់ទុកជាកីឡាករខ្លាំងផ្តាច់គេលើលោកក្តី ក៏រូបគេម្នាក់ឯងមិនអាចលើកពាន World Cup បានដែរ។
មានពាក្យលើកឡើងមិនដាច់ពីមាត់ពីសំណាក់អ្នកគាំទ្រជាច្រើន និយាយថា Messi ត្រូវតែលើកពាន World Cup ឲ្យបាន ប្រសិនបើចង់ស្មើជាមួយនឹងអតីតជើងខ្លាំង Maradona។ តាំងពី Messi ចូលទាត់ដំបូងមកម្ល៉េះ គ្រប់គ្នាឃើញថា Messi និង Maradona មានភាពស្រដៀងគ្នាខ្លាំង។
លោកប្រធាន Claudio និយាយប្រាប់ La Nacion ថា៖ «កីឡាបាល់ទាត់ គឺត្រូវតែសាមគ្គីគ្នា។ ទោះបីជាយើងមានកីឡាករខ្លាំងផ្តាច់គេលើលោក ក៏យើងត្រូវតែជួយជ្រោមជ្រែង ព្រោះរូបគេតែម្នាក់មិនអាចសម្រេចបាននោះទេ។ ការដែលមានរូបគេនៅក្នុងក្រុម គឺជាកិត្តិយសរបស់យើង»៕
ចែករំលែកព័តមាននេះ