ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​​ពិភពលោក​​សំខាន់​ៗ​​កើត​ឡើង​​ថ្ងៃទី 21 ​តុលា

12 ឆ្នាំ មុន

*ឆ្នាំ១៩០២ -​ការ​ធ្វើ​កូដ​កម្ម​​រយៈ​ពេល​​៥​ខែ​របស់​កម្ម​ករ​អណ្តូង​រ៉ែ​សហ​រដ្ឋ​អាមេរិក​​ត្រូវបាន​បញ្ចប់​ ។
*ឆ្នាំ១៩៤៥ -​ស្ត្រី​នៅ​ក្នុង​ប្រទេស​បារាំង ត្រូវបាន​ផ្តល់សិទ្ធិ​​​សេរីភាព​ឱ្យ​​ចូល​​រួម​បោះ​ឆ្នោត​​ជាលើក​ដំបូង។

*ឆ្នាំ១៩០២
-​ការ​ធ្វើ​កូដ​កម្ម​​រយៈ​ពេល​​៥​ខែ​របស់​កម្ម​ករ​អណ្តូង​រ៉ែ​សហ​រដ្ឋ​អាមេរិក​​ត្រូវបាន​បញ្ចប់​ ។
*ឆ្នាំ១៩៤៥
-​ស្ត្រី​នៅ​ក្នុង​ប្រទេស​បារាំង ត្រូវបាន​ផ្តល់សិទ្ធិ​​​សេរីភាព​ឱ្យ​​ចូល​​រួម​បោះ​ឆ្នោត​​ជាលើក​ដំបូង។
*ឆ្នាំ១៩៩៤
-​កម្មវិធី​អាវុធ​នុយ​ក្លេ​អែ​រកូរ៉េ​ខាង​ជើង ៖ កូរ៉េ​​​ខាង​ជើង​ និង​សហ​រដ្ឋ​អាមេរិក​​បាន​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​​មួយ​ដែល​ត​ម្រូវ​ឱ្យ​​ប្រទេស​​នេះ​​​បញ្ឈប់​​កម្មវិធី​អាវុធ​​នុយ​ក្លេ​អែរ​ ហើយ​យល់​ព្រម​ឱ្យក្រុម​អធិ​ការ​កិច្ច​​​ចូលទៅ​​ត្រួត​ពិនិត្យ​​រោង​ចក្រ​ទាំង​នោះ ។
-​មនុស្ស​៣២​នាក់​បានស្លាប់​​ក្នុង​ឧប្បត្តិ​ហេតុ​​បាក់​ស្ពាន​ Seongsu ក្នុងទី​ក្រុង​សេអ៊ូល ។
*ឆ្នាំ២០០៧
-​អគ្គិ​ភ័យ​មួយ​បាន​ឆាប​ឆេះ​​រោងចក្រ​​ផលិត​ស្បែក​ជើង​ខុស​ច្បាប់​មួយ​កន្លែង​​ក្នុង​សង្កាត់ Putian ក្នុង​ខេត្ត Fujian ប្រទេស​ចិន បណ្តាល​ឱ្យ​មនុស្ស​​៣៤​នាក់​ស្លាប់​បាត់​បង់​ជីវិត ។
-ធនាគារ​​ធំ​បំផុត​​លើ​ពិភព​លោក​​បានយល់​ព្រម​​ទៅលើ​គម្រោង​សង្គ្រោះ​​ដែល​មាន​ការ​គាំទ្រ​​ដោយ​រតនាគារសហ​រដ្ឋអាមេរិក​​ដើម្បីស្តារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​​ហិរញ្ញវត្ថុ​​ពិភព​លោក ។
*ឆ្នាំ២០០៨
-​ធនាគារ Kauptthing របស់​ប្រទេស​អ៊ី​ស្លង់ ខក​ខាន​មិន​បាន​សង​ការ​ប្រាក់​ចំនួន​៤៩៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក ទៅ​ឱ្យ​ប្រទេ​សជប៉ុន ។
*ឆ្នាំ២០១០
-​ក្រុម​ហ៊ុន​​ផលិត​រថយន្ត​​តូយ៉ូ​តា បាន​ប្រមូល​​យក​រថយន្ត​​១,៥​លាន​គ្រឿង​ ដែល​ក្នុង​នោះ​មាន​រថយន្ត​​ម៉ាក​ឡិច​ស៊ីស និង​តូយ៉ូ​តា Avalon ដោយ​សារ​បញ្ហា​ហ្រ្វាំង​ និង​​បំពង់​ប្រេង ។
-ប្រទេស​​មីយ៉ាន់​ម៉ា បាន​ផ្លាស់​ប្តូរ​​ឈ្មោះ​​របស់​ខ្លួន​ពី​សហ​ភាព​មីយ៉ាន់​​​ម៉ា​ទៅ​ជា​សាធា​រណ​​រ​ដ្ឋ​​សហ​ភាព​មីយ៉ាន់​ម៉ា​ ​ព្រមទាំងធ្វើ​ការ​​ផ្លាស់​ប្តូរ​ទង់​ជាតិ​របស់ខ្លួនថែម​ទៀត ។
-​រោងចក្រ​វារីអគ្គិសនី​​ធំលំដាប់​ទី២ លើ​ពិភព​​លោក​​ក្នុងប្រទេស​ប្រេស៊ីល​បាន​ចាប់​ផ្តើម​បើក​​ដំណើរ​ការ៕