ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​បាល់ទាត់​ក្នុង​លី​គ​កំពូល​កម្ពុជា​ភាគច្រើនមាន​អ្វីទៅ!!!

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ក្លិប​បាល់ទាត់​ធំ​ៗក្នុង​លី​គ​កំពូល​កម្ពុជា​ប្រមាណ​៦០​ភាគរយ​បាន​ចំណាយ​ដើមទុន​យ៉ាងច្រើន​បង្កើត​ទីលាន​ហ្វឹកហាត់ និង​ប្រកួត​ផ្ទាល់ខ្លួន​ទាំង​ទីលាន​ក្រាល​ដោយ​ស្មៅ​ធម្មជាតិ​និង​ស្មៅ​សិប្ប​និម្មិត​ប្រកបដោយ​ស្ដង់ដាថែម​ទៀត​ផង ។ ជាក់ស្ដែង មក​ដល់​ពេល​នេះ មាន​​ក្លិប​បាល់ទាត់​ចំនួន​៨​ក្នុង​ចំណោម​ក្លិបបាល់ទាត់​ទាំង​១២​ដែល​ស្ថិត​ក្នុង​លី​គ​កំពូលកម្ពុជា​ដែល​​មាន​ទីលាន​ផ្ទាល់ខ្លួន​បម្រើ​ឱ្យ​សេចក្តីត្រូវការ​របស់​កីឡាករ​ទាំង​ការ​ហ្វឹកហាត់​និង​ការប្រកួត​។ លោក…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ក្លិប​បាល់ទាត់​ធំ​ៗក្នុង​លី​គ​កំពូល​កម្ពុជា​ប្រមាណ​៦០​ភាគរយ​បាន​ចំណាយ​ដើមទុន​យ៉ាងច្រើន​បង្កើត​ទីលាន​ហ្វឹកហាត់ និង​ប្រកួត​ផ្ទាល់ខ្លួន​ទាំង​ទីលាន​ក្រាល​ដោយ​ស្មៅ​ធម្មជាតិ​និង​ស្មៅ​សិប្ប​និម្មិត​ប្រកបដោយ​ស្ដង់ដាថែម​ទៀត​ផង ។ ជាក់ស្ដែង មក​ដល់​ពេល​នេះ មាន​​ក្លិប​បាល់ទាត់​ចំនួន​៨​ក្នុង​ចំណោម​ក្លិបបាល់ទាត់​ទាំង​១២​ដែល​ស្ថិត​ក្នុង​លី​គ​កំពូលកម្ពុជា​ដែល​​មាន​ទីលាន​ផ្ទាល់ខ្លួន​បម្រើ​ឱ្យ​សេចក្តីត្រូវការ​របស់​កីឡាករ​ទាំង​ការ​ហ្វឹកហាត់​និង​ការប្រកួត​។

លោក ឆាំង ពិសិដ្ឋ មន្ត្រី​ទំនាក់ទំនង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​ក្រុមបាល់ទាត់​ដែល​អាច​លេង​នៅ​ក្នុង​ក្របខ័ណ្ឌ​លី​គ​កំពូល​កម្ពុជា​មាន​ចំនួន​១២​ក្លិប​ឯណោះ កើនឡើង​ជាង​បណ្ដា​ឆ្នាំ​មុន​ៗ ។

ក្លិប​បាល់ទាត់​ទាំង​១២​នោះ​មាន​ដូច​ជា​៖
១-​ក្លិប​អង្គរ​ថៃ​ហ្គ័​រ​, ២-​ក្លិប​អា​ស៊ី​អឺរ៉ុប​, ៣-​ក្លិបបឹង​កេ​ត​អែ​ហ្វ​ស៊ី​, ៤-​ក្លិប​អគ្គិសនី​កម្ពុជា​, ៥-​ក្លិប​ណា​ហ្គា​វើ​ល​, ៦-​ក្លិប​ក្រសួងការពារជាតិ​, ៧-​ក្លិប​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​, ៨-​ក្លិបភ្នំពេញ​ក្រោ​ន​, ៩-​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​, ១០-​ក្លិប​វេ​ស្ទើ​ន​, ១១-​ក្លិប​សូ​ទី​ឡូ​អង្គរ និង​១២-​ក្លិប​វិសាខា​។

លោក ឆាំង ពិសិដ្ឋ បញ្ជាក់​ថា ក្នុង​ចំណោមក្លិប​បាល់ទាត់​ទាំង​១២​នេះ​មាន​ក្លិប​៨​ហើយ
ដែល​មាន​ទីលាន​ផ្ទាល់ខ្លួន ។ ក្លិប​ទាំង​៨​នោះមាន ៖

១-​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង មា​នទី​តាំងនៅ​ខេត្តស្វាយរៀង ក្រោម​ការ​គ្រប់គ្រង​របស់​លោក​អោ​ក សំណាង ជា​ប្រធាន​ក្លិប និង​ជំនួយការ​២​រូប​ទៀត​គឺ​លោក​ទេព ឆាយ​ដែន និង​លោក​ឡៃ សុធា ។

២-​ក្លិប​ក្រសួងការពារជាតិ មាន​ទីលាន​ខ្លួនឯង​នៅ​ស្តា​ត​ចាស់ ជាទី​លាន​ស្មៅ​ធម្មជាតិ​ក្រោមការ​គ្រប់គ្រង​របស់​លោក​ខូ​វ ឆាយ ជា​ប្រធាន​ក្លិប និង​ជំនួយការ​១​រូប​លោក ថោ​ង ឧត្តម​។

៣-​ក្លិប​ភ្នំពេញ​ក្រោ​ន មាន​ទីលាន​ខ្លួនឯង​នៅ​ខណ្ឌ​សែន​សុខ ក្រោម​ការ​គ្រប់គ្រង​របស់​លោក លី ហៀ​ង ជា​ប្រធាន​ក្លិប និង​ជំនួយការ​១​រូប​គឺ​លោក គឹ​ម កា​ស៊ី​។

៤-​ក្លិប​អាស៊ី​អឺរ៉ុប មាន​ទីលាន​ខ្លួនឯងនៅ​ឃុំ​ស្វាយ​ជ្រុំ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្រោម​ការ​គ្រប់គ្រង​របស់​លោកម៉ែ​ន ពិសិដ្ឋ ជា​ប្រធាន​ក្លិប និង​ជំនួយការ​១​រូប​លោក កែវ ភិ​រុណ​។

៥-​ក្លិប​វេ​ស្ទើ​ន មាន​ទីលាន​ខ្លួនឯង​ស្ថិត​នៅ​ក្នុង​ខណ្ឌ​សែន​សុខ ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ស៊ី វ​ណ្ណា ជា​ប្រធាន​ក្លិប និង​ជំនួយការ​១​រូប​លោក ស៊ុត ស៊ី​ណា​ល់​។

៦-​ក្លិប​អង្គរ​ថៃ​ហ្គ័​រ មាន​ទីលាន​ផ្ទាល់ខ្លួន​ស្ថិត​នៅ​ខេត្តសៀមរាប ក្រោម​ការ​គ្រប់គ្រង​របស់​លោក អា មួយ ជា​ប្រធាន​ក្លិប និង​ជំនួយការ​១​រូប​លោក លឹ​ម ច័ន្ទ​មុន្នី​ឧត្តម​។

៧-​ក្លិប​វិសាខា មាន​ទីលាន​ផ្ទាល់ខ្លួន​ស្ថិត​នៅ​ក្នុង​ហ្គ្រេ​ន​ភ្នំពេញ ខណ្ឌ​សែន​សុខ ក្រោម
ការ​គ្រប់គ្រង​របស់​លោក ម៉​ម មក​រា ជា​ប្រធានក្លិប និង​ជំនួយការ​១​រូប​លោក រតនា និង

៨-​ក្លិប​សូ​ទី​ឡូ​អង្គរ មាន​ទីលាន​ផ្ទាល់ខ្លួន​ស្ថិត​នៅ​ខេត្តសៀមរាប​ក្រោម​ការ​គ្រប់គ្រង​របស់​លោក អៀង សាក់​នី​ដា ជា​ប្រធាន​ក្លិប និង​ជំនួយការ​១​រូប​លោក ជា ម៉េ​ង​លី​។

ចំណែក​ក្លិប​បាល់ទាត់​ចំនួន​៤​ទៀត​ដែល​មិន​ទាន់​មាន​ទីលាន​ផ្ទាល់ខ្លួន​នោះ​មាន​ក្លិប​បឹង​កេ​ត​អែ​ហ្វ​ស៊ី​ក្រោម​ការ​គ្រប់គ្រង​របស់​លោក បែ មក​រា ជា​ប្រធាន​ក្លិប និង​ជំនួយការ​១​រូប​លោក​សុ​នវាសនា ។ ក្លិប​អគ្គិសនី​កម្ពុជា ក្រោម​ការ​គ្រប់គ្រង​របស់​លោក បោង សា​រ៉ុ​ន ជា​ប្រធាន​ក្លិប និង​ជំនួយការ​២​រូប​ទៀត​គឺ​លោក សោម សា​រ៉​ន និង​លោក វ៉ា ច័ន្ទ​ពុទ្ធិ​ស័ក ។

ក្លិប​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រោម​ការ​គ្រប់គ្រង​របស់លោក សា​រ៉េ​ត ស៊ី​ដ​ន និង​ក្លិប​ណា​ហ្គា​វើ​ល​ក្រោម​ការ​គ្រប់គ្រង​របស់​លោក មាស ចាន់​ណា​និង​ជំនួយការ​១​រូប​លោក ចាយ សង្ហា​។

លោក អោ​ក សំណាង ប្រធាន​ក្លិប​ព្រះ​ខ័នរាជ​ស្វាយ​រៀង​ឱ្យ​ដឹង​ថា ទីលាន​បាល់ទាត់​មួយ​ដែល​មាន​លក្ខណៈ​ស្តង់ដារ​ត្រឹមត្រូវ ដោយមាន​បំពាក់​អំ​ពូ​ល​ភ្លើង​សម្រាប់​ប្រកួត​ពេល
យប់​ទៀត​ផង​នោះ បើ​ទីលាន​ក្រាល​ស្មៅ​សិប្បនិម្មិត​ត្រូវ​ចំណាយ​អស់​ជាង​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ឡើង​ទៅ តែបើ​ក្រាល​ស្មៅ​ធម្មតា​ត្រូវ​ចំណាយ​ប្រហែលជា​៨​ទៅ​១០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ។ ទោះបី​យ៉ាងណា​លោក​បញ្ជាក់​ថា ទីលាន​ស្មៅ​សិប្ប​និ​មិ្ម​ត​ប្រកួត​បាន​តែ​ពេល
យប់​ប៉ុណ្ណោះ ព្រោះ​ពេល​ថ្ងៃ​អាច​ជះ​ចំហាយក្ដៅ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព ហើយ​កីឡា​ករប្រើប្រាស់​កម្លាំង​បាន​ត្រឹម​៧០​ភាគរយ​ប៉ុណ្ណោះ​។

រីឯ​ទីលាន​ដែល​ក្រាល​ស្មៅ​ធម្មជាតិ​ល្អ​ជាង ព្រោះ​លេង​បាន​ទាំងថ្ងៃទាំងយប់​ហើយ​កីឡាករ​អាច​ប្រើប្រាស់​កម្លាំង​បាន​១០០​ភាគរយ​ពេញគ្រាន់តែ​មានការ​ហត់នឿយ​ថែរក្សា​ប៉ុណ្ណោះ​។

លោក មាស ចាន់​ណា ប្រធាន​ក្លិប​ណា​ហ្គាវើ​ល ដែល​ធ្លាប់​មានបទពិសោធន៍​ធ្វើ​ជា​គ្រូ​​ជំនួយ​ និង​គ្រូ​បង្គោល​រយៈ​១៧​ឆ្នាំ​មក​ហើយ​នោះ​បានឱ្យ​ដឹង​ថា ប្រហែលជា​មិនយូរ​ប៉ុន្មាន​​ទៀត​ទេ​ក្លិប​លោក​នឹង​មាន​ទីលាន​ផ្ទាល់ខ្លួន​ដូច​គេ​ដែរ​ហើយ ព្រោះ​ការ​មិន​មាន​ទីលាន​ខ្លួនឯង​នេះ​វា​ពិបាក​ខ្លាំង​ណាស់​ក្នុង​ការ​ហ្វឹកហាត់​របស់​កីឡាករ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ