ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​ពលរដ្ឋ​មក​ទទួល​សេវា​ព្យាបាល​មន្ទីរពេទ្យ​រដ្ឋ​កើនឡើង

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ស្រប​ទៅ​នឹង​ទិន្ន័យ​របស់​ពលរដ្ឋ​ដែល​បាន​មក​ទទួល​សេវា​ព្យាបាល​នៅ​ក្នុង មន្ទីរពេទ្យ​រដ្ឋ​កាន់តែ​មាន​ចំនួន​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​ចំនួន​នេះ​បាន​ឆ្លុះ​ប​ញ្ជាំ​ង​ថា ពលរដ្ឋ​កាន់តែ​មាន​ទំនុកចិត្ត​មក​លើ​សេវា​សុខាភិបាល ។ ទន្ទឹម និង​រាជ​រដ្ឋ​ភិ​បាល​ក៏​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​កំណែរ​ទម្រង់​ប្រព័ន្ធ​សុខាភិបាល​ផង​ដែរ​នោះ ។…

ខេត្តក្រចេះ ៖ ស្រប​ទៅ​នឹង​ទិន្ន័យ​របស់​ពលរដ្ឋ​ដែល​បាន​មក​ទទួល​សេវា​ព្យាបាល​នៅ​ក្នុង មន្ទីរពេទ្យ​រដ្ឋ​កាន់តែ​មាន​ចំនួន​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​ចំនួន​នេះ​បាន​ឆ្លុះ​ប​ញ្ជាំ​ង​ថា ពលរដ្ឋ​កាន់តែ​មាន​ទំនុកចិត្ត​មក​លើ​សេវា​សុខាភិបាល ។ ទន្ទឹម និង​រាជ​រដ្ឋ​ភិ​បាល​ក៏​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​កំណែរ​ទម្រង់​ប្រព័ន្ធ​សុខាភិបាល​ផង​ដែរ​នោះ ។

អភិបាលរង​ខេត្តក្រចេះ​លោក វ៉ា ថន បាន​ជម្រុញ​ឲ្យ​មន្ត្រី​សុខ​ភិ​បាល និង​ក្រុម​គ្រូពេទ្យ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ការ​ផ្តល់​សេវា​ព្យាបាល​ឲ្យ​កាន់តែ​ខ្លាំងក្លា ការ​បំពេញការងារ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ សុជីវធម៌ ដើម្បី​ចូលរួម​ការ​អនុវត្ត​គោលនយោបាយ​សហ​វត្ស​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា ។ មាន​ប្រសាសន៍​ទៅ​កាន់​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល និង​ក្រុម​គ្រូពេទ្យ​ចំនួន​ជាង​២​រយ​នាក់ នៅ​ក្នុង​ពិធី​ប្រកាស់​តែងតែ​តាំង មុខងារ​របស់​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ដែល​បាន​ធ្វើ​ឡើង​កាល ពី​រសៀល​ថ្ងៃ​ទី​០៥ ខែមេសា​នេះ ។

អភិបាលរង​ខេត្តក្រចេះ​លោក​វ៉ា ថន​បាន​វាយតម្លៃ​ថា កន្លង​មក វិស័យ​សុខាភិបាល​របស់​ខេត្តក្រចេះ​បាន​បំពេញ​មុខងារ​តួនាទី​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ប្រសើរ ក្នុង​ការ​បម្រើសេវា​ព្យាបាល​ដល់​ពលរដ្ឋ បើ​នៅ​មាន​តិចតួច​យ៉ាងណា​ក្តី ។
ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​លោក ឈ្នាង សុ​វត្ថា បាន​ឲ្យ​ដឹង​ដែរ​ថា មន្ត្រី​សុខាភិបាល ចំនួន​១០​រូប ត្រូវ​បាន​ប្រកាស​តួនាទី ដើម្បី​បំពេញបន្ថែម​ឲ្យ​គ្រប់​តាម​ត្រូវការ​របស់​ក្រសួង ឆ្លើយ តប​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​កិច្ច​ការងារ​សេវា​សុខាភិបាល ។ មន្ត្រី​ទាំង​១០​រូប ត្រូវ​បាន​ប្រកាស តួនាទី​ចាប់ពី​ប្រធាន អនុប្រធាន​ការិយាល័យ​បុគ្គលិក ការិយាល័យ​បច្ចេកទេស ប្រធាន​អនុ ប្រធាន មណ្ឌល​សុខភាព ស្រុក ក្រុង ។

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត បាន​បង្ហាញ​ឲ្យ​ដឹង​ថា ខេត្តក្រចេះ​មាន​មន្ទីរពេទ្យ​បង្អែក​រដ្ឋ​ធំ​ៗ​ចំនួន​៣​កន្លែង មណ្ឌល​សុខភាព​ចំនួន​៣០ ប៉ុស្តិ៍​សុខ ភាព​ចំនួន​១៤​កន្លែង ហើយ​ក្នុង​ឆ្នាំ​២០១៦-២០១៧ ចំនួន​ពលរដ្ឋ​បាន​មក​ទទួល​សេវា​ព្យា​ល គឺ​មាន​អត្រា​កើតឡើង ។ ពលរដ្ឋ​ដែល​មក​ទទួល​សេវា​ភាគច្រើន​លើ​ជំងឺ​ទូទៅ ខណៈ​ដែល​ស្ថានភាព​នៃ​ជំងឺឆ្លង​ដូច​ជា គ្រុនចាញ់ គ្រុនឈាម និង​ជំងឺរបេង​សួត គឺ​នៅ​តែ​មាន​អត្រា​កើនឡើង តែ​មិន​មាន​អ្នក​ស្លាប់​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ