ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខុសច្បាប់​បញ្ជូន​តាម​រថយន្ត​ទ្រុង​ចេញពី​ថៃ​មានការ​ខុស​ពី​ឆ្នាំ​មុន​ៗ(មានវីដេអូ)

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ជិត​ចូល​ឆ្នាំ​ថ្មី ខាង​មុខ​នេះ​ពលករ​ខុសច្បាប់​ដែល​ភាគី​ថៃ​បញ្ជូន​តាម​រថយន្ត​ទ្រុង តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត សម្រាប់​មុន​ពិធីបុណ្យ​ជាតិ​ធំ​ៗ ពិសេស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​នឹង​ខិត​ជិត​ចូល​មក​ដល់​នៅ​សល់​តែ​ជាង​១០​ថ្ងៃ​ទៀត​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​កៀក​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​មុន​ៗ គឺ​ខុស​គ្នា​ខ្លាំង…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ជិត​ចូល​ឆ្នាំ​ថ្មី ខាង​មុខ​នេះ​ពលករ​ខុសច្បាប់​ដែល​ភាគី​ថៃ​បញ្ជូន​តាម​រថយន្ត​ទ្រុង តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត សម្រាប់​មុន​ពិធីបុណ្យ​ជាតិ​ធំ​ៗ ពិសេស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​នឹង​ខិត​ជិត​ចូល​មក​ដល់​នៅ​សល់​តែ​ជាង​១០​ថ្ងៃ​ទៀត​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​កៀក​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំ​មុន​ៗ គឺ​ខុស​គ្នា​ខ្លាំង នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច និង​មន្ត្រី​បម្រើ​ការងារ​នៅ​ទីតាំង​ទទួល​ពលករ​បញ្ជូន​ពី​ថៃ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​ឱ​ក សំ​ណុ​ក អនុប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អ​និ​តិ​ជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ឲ្យ​កោះសន្តិភាព​ដឹង​ថា កាលពី​ខែ​មុន​ៗ​ចុងឆ្នាំ​២០១៧ និង​ដើមឆ្នាំ​២០១៨ ពលករ​បញ្ជូន​ពី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ថ្ងៃ​ខ្លះ​ត្រឹមតែ​៥០​ទៅ​៦០​នាក់ ថ្ងៃ​ខ្លះ​គ្មាន និង​ថ្ងៃ​ខ្លះ​ជិត​១០០​នាក់ ។

លោក​បន្ត​ថា ទើប​រយៈពេល​ដើម​ខែមេសា ២០១៨​នេះ ពលករ​បញ្ជូន​ត្រឡប់​មក​ថ្ងៃ​ខ្លះ​កើន​ដល់​៣១០​នាក់ ថ្ងៃ​ខ្លះ​ត្រឹម​ជាង​២០០​នាក់ ។ លោក​ថា ពេល​នេះ​កាលពី​ថ្ងៃខែ​ឆ្នាំ​មុន ជិត​ពិធីបុណ្យ​ជាតិ​ដូច​គ្នា ពលករ​បញ្ជូន​ត្រឡប់​ក្នុង​១​ថ្ងៃ​ៗ​មិន​ក្រោម​៣០០​នាក់​ឡើយ ហើយ​ថ្ងៃ​ខ្លះ​រហូត​ជាង​៥០០​នាក់​ក៏​មាន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ