ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zidane និយាយ​អ្វីខ្លះ​មុន​ប៉ះ​សត្រូវ​ចាស់ Juventus នៅ Champions League

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​អធិរាជ​ស Zinedine Zidane បាន​និយាយ​ពី​អារម្មណ៍​ពិត​របស់​ខ្លួន​ទៅ​លើ​ក្លិប Real Madrid ដែល​សុទ្ធតែ​ជា​ពាក្យ​ល្អ​ៗ…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​អធិរាជ​ស Zinedine Zidane បាន​និយាយ​ពី​អារម្មណ៍​ពិត​របស់​ខ្លួន​ទៅ​លើ​ក្លិប Real Madrid ដែល​សុទ្ធតែ​ជា​ពាក្យ​ល្អ​ៗ ។

នៅ​ពេល​ខាង​មុខ​នេះ Real Madrid នឹង​ជួប​ជាមួយនឹង Juventus ដែល​អ្នកចាត់ការ​ជនជាតិ​បារាំង Zidane ជឿជាក់​ថា នឹង​ប្រឹងប្រែង​ឲ្យ​យកជ័យ​ជម្នះ​ជូន​ក្លិប​ទាល់តែ​បាន​ព្រោះថា ក្លិប​អធិរាជ​សបាន​ផ្តល់​នូវ​អ្វី​គ្រប់យ៉ាង​ឲ្យ​មក​រូប​លោក ។

Zidane បាន​និយាយ​ថា «​សម្រាប់​ខ្ញុំ Real Madrid មាន​ន័យ​គ្រប់យ៉ាង​ព្រោះ​ពួក​គេ​បាន​ផ្តល់​នូវ​អ្វី​ទាំងអស់​មក​ឲ្យ​ខ្ញុំ ។ ខ្ញុំ​នៅ​ចាំ​ពេល​ម្ចាស់​ក្លិប​លោក Florentino Perez យក​ខ្ញុំ​មក​ទី​នេះ ។ ខ្ញុំ​ជំពាក់​គាត់​ច្រើន​ណាស់ ។ ខ្ញុំ​ធ្លាប់​ជា​កីឡាករ ហើយ​មក​ដល់​ពេល​នេះ ខ្ញុំ​គឺជា​អ្នកចាត់ការ​ក្លិប ។ វា​អស់​រយៈពេល​១៧​ទៅ​១៨​ឆ្នាំ​ហើយ ។ ខ្ញុំ​ជំពាក់​គុណ​ម្ចាស់​ក្លិប ក្លិប និង​អ្នកគាំទ្រ​ទាំងអស់​គ្នា​ដែល​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​មក​លើ​រូប​ខ្ញុំ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ