Messi ចង់ឲ្យ Barcelona ទិញកីឡាករសំខាន់ម្នាក់ពីក្លិបយក្ស Bayern
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា ជើងខ្លាំងប្រចាំក្លិបអ្នកមានបុណ្យ Lionel Messi បានស្នើឲ្យក្លិបទិញយកកីឡាករម្នាក់មកពីក្លិប Bayern Munich…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា ជើងខ្លាំងប្រចាំក្លិបអ្នកមានបុណ្យ Lionel Messi បានស្នើឲ្យក្លិបទិញយកកីឡាករម្នាក់មកពីក្លិប Bayern Munich…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា ជើងខ្លាំងប្រចាំក្លិបអ្នកមានបុណ្យ Lionel Messi បានស្នើឲ្យក្លិបទិញយកកីឡាករម្នាក់មកពីក្លិប Bayern Munich នៅរដូវកាលក្រោយនេះ ។
កីឡាករម្នាក់នោះគឺជាជើងខ្លាំងនៅ Bayern គឺកីឡាករ David Alaba ដែល Messi គិតថាទិញមកដើម្បីបង្កើតកម្លាំងនៅខ្សែការពារ ។ តែសម្រាប់ Barcelona គោលដៅចម្បងរបស់គេគឺកីឡាករក្លិប Atletico Madrid ឈ្មោះ Antoine Griezmann ។
មូលហេតចម្បងសម្រាប់ការយក Alaba មកលេងនៅក្លិបគឺដោយសារតែភាពអាចបត់បែនបានច្រើនតួនាទី ។ កីឡាករនេះសព្វថ្ងៃលេងនៅខាងឆ្វេង-ក្រោយ កណ្តាល-ក្រោយ និង ធ្វើជាខ្សែបម្រើ ។
គួរបញ្ជាក់ផងដែរថា Alaba បានលេងឱ្យ Bayern ចំនួន២៩៦ប្រកួតមកហើយជាមួយនឹងការស៊ុតបញ្ចូលទី២៥គ្រាប់ និង Assist បាន៣៨ដង ៕
ចែករំលែកព័តមាននេះ