នាងចេវ សុវឌ្ឍនា ស្រីស្រស់សោភា ដែលដំបូងត្រូវបានគេផ្សព្វផ្សាយថា ធ្វើអត្តឃាតដោយចង.កនោះ ពេលនេះលទ្ធផលបានចេញហើយ… ប្រៀបដូចវាំងននខ្មៅបានបើកហើយ ឬអាប៉ោងបានបើកគ្របហើយ មិនមែនអត្តឃាតកម្ម គឺអំពើធ្វើឃាតឬឃាតកម្មព្រៃផ្សៃ ។
ប្រភពគួរឱ្យជឿជាក់ប្រាប់ថា មនុស្សពាក់ព័ន្ធ៥នាក់កំពុងឃាត់ខ្លួននៅក្រសួងមហាផ្ទៃ ក្រោយពេលសួរចម្លើយរួចមាន ៖ ១-អ្នកបើកបររថយន្តអតីតអភិបាលខេត្ត លោកឡាយ វណ្ណៈ, ២-អ្នកបើកបររថយន្តឱ្យលោកឡាយ ណារិទ្ធ ស្នងការនគរបាលខេត្ត , ៣-លោកឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្ត ព្រមទាំង២នាក់ទៀតជាប្តី-ប្រពន្ធ អ្នកបម្រើនៅផ្ទះ នាងចេវ សុវឌ្ឍនា ដែលជាសាក្សីសំខាន់បំផុតក្នុងអំពើឃាតកម្មនេះ។
ប្រភពដដែលនិយាយថា នៅល្ងាចថ្ងៃទី៣១ មីនា នេះ អាចនឹងបញ្ជូនទៅសាលាដំបូងហើយ ដែលអ្នកទាំង៥ ត្រូវបានបំពាក់ខ្នោះដៃដូចគ្នា ។
ប្រភពព័ត៌មានក្រៅៗនិយាយថា លោកឡាយ វណ្ណៈ ដែលមានមុខក្នុងពិធីផ្ទេរតំណែងអភិបាលខេត្តតាកែវ កាលព្រឹកថ្ងៃទី៣០ មីនា ត្រូវបានលេចឮថា ក្រោយពេលចប់ពិធីផ្ទេរតំណែង ដែលមានទឹកមុខក្រៀមក្រំបំផុតនោះបានបាត់ខ្លួនទៅហើយ… ទំនងសង្ស័យគេចខ្លួន… ព្រោះសំណុំរឿងឃាតកម្មនេះ មិនមែនជារឿងអាចញញឹមមុខស្រស់ដូចមុនបានទេ ។
វាំងននខ្មៅបើកហើយ… អ្នកណាឃាតករពិត ឬជាជនដៃដល់ អាស្រ័យលើតុលាការ… ដូច្នេះ ការចោទថា អ្នកនេះ អ្នកនោះ ជាកំហុសធំណាស់ មិនគួរត្រូវនិយាយមុនការសម្រេចផ្លូវច្បាប់បានឡើយ ។
ចែករំលែកព័តមាននេះ