ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនង​គាត់​​យក​លេស​ស្រវឹង​ទៀត​ហើយដឹង​?​

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​​ត្រូវ​បាន​​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៦ មីនា ​ស្ថិត​ត្រង់​ចំណុច​ភូមិ​ក្លង​ឡែ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​​ត្រូវ​បាន​​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៦ មីនា ​ស្ថិត​ត្រង់​ចំណុច​ភូមិ​ក្លង​ឡែ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ក្រោយ​ពី​យក​កាំភ្លើង​អាកា​១ដើម​​​ទៅ​គំរាម​បាញ់​សម្លាប់​ប្រពន្ធ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ​ប៉ុន្តែ​ជននោះ ត្រូវគេ​ដឹងថា ​គាត់​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ខ្លាំង ហើយក៏​មានទំនាស់​ជាមួយ​ប្រពន្ធ ។  ​ប៉ុន្តែ​ភ្លាម​ៗ ក៏​ត្រូវ​បាន​កម្លាំង​នគរ​បាល​មូលដ្ឋានដឹង ចុះមក​ចាប់​​បញ្ជូន​ទៅ​សាកសួរ​​ទាំង​យប់ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ